Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាសាស្ត្រ បាន​ជឿថា សង្ឃ​ទី​បេត៍​អង្គ​នេះ​ពិតជា​មាន​ជីវិត​អមតៈ​ (Video inside)

spot_img

សង្ឃ​ទី​បេត៍ ព្រះនាម Dashi Dorzho គឺ​ជា​សង្ឃ​មួយ​អង្គ​ដែល​បាន​រួមចំណែក​សាង​គ្រឹះ​វប្បធម៌​ព្រះពុទ្ធសាសនា​នៅ​ទី​បេត៍​។ លោក​ក៏​បាន​បន្សល់ទុក​នូវ​អាថ៌កំបាំង​ជាច្រើន​ជុំវិញ​ព្រះ​សព​។ នៅ​ថ្ងៃ​ទី ១៥ មិថុនា ១៩២៧ នា​វត្ត Buryatia ព្រះសង្ឃ​ទី​បេត៍ Dashi Dorzho បាន​ប្រាប់​សិស្ស​ខ្លួន​ថា លោក​នឹង​ទៅកាន់​និ​ពាន្ត ហើយ​កុំ​ភ្លេច ៥០​ឆ្នាំក្រោយ សូម “​ដាស់​ព្រះអង្គ​ឲ្យ​ភ្ញាក់​” ផង​។​

​គ្រាន់តែ​មាន​ពុទ្ធដីកា​ចប់ ព្រះអង្គ​គង់​នៅ​ស្ងៀម ភ្នែក​បិទ​សន្សឹមៗ​រួច​សុគត​តែម្តង​។ ប្រតិបត្តិ​តាម​បណ្តាំ​របស់​ព្រះអង្គ​មុន​ពេល​សុគត សិស្ស​គុន​ទាំងឡាយ​បាន​យក​ព្រះ​សព​ដាក់​ក្នុង​ប្រអប់​ធ្វើ​ពី​ឈើ​សេ​ដា​។​

​ប៉ុន្តែ ៥០​ឆ្នាំ​ក្រោយមក បណ្តាំ​របស់​ព្រះអង្គ​មិន​អាច​អនុវត្តបាន ដោយហេតុ​ថា សហភាពសូវៀត បាន​ហាមឃាត់​មិនឲ្យ​មាន​សាសនា​។ សិស្ស​គុន​ទាំងឡាយ​របស់​ព្រះអង្គ ត្រូវ​រង់ចាំ​ច្បាប់​អនុញ្ញាត​។​

​ឆ្នាំ​២០០២ ពោល​គឺ​៧៥​ឆ្នាំ ក្រោយ​ពេល​ព្រះអង្គ​សុគត​ទើប​ព្រះ​សព​របស់​ព្រះអង្គ​ត្រូវ​បាន​គេ​កំណាយ​ឡើង ដោយ​មាន​វត្តមាន​របស់​មេដឹកនាំ​ពុទ្ធសា​សនា​រុស្ស៊ី​មួយចំនួន​ព្រមទាំង​រដ្ឋអំណាច​មូលដ្ឋាន​។ ប៉ុន្តែ​អ្វីៗ​ដែល​អ្នក​ទាំងនោះ​បាន​ឃើញ​ក្នុង​ប្រអប់​ឈើ​សេ​ដា ធ្វើឲ្យ​គេ​ពុំជឿ​លើ​ភ្នែក​របស់​ខ្លួនឯង ហើយ​វា​ក៏​ជា​រឿង​អាថ៌កំបាំង​ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រ “​ក្រ​ញ៉ាញ់​ខួរ​” ពុំ​ទាន់​អាច​បកស្រាយ​បាន​នៅឡើយ​។​

​ពោល​គឺ​ក្រោយ​ការបញ្ចុះ​អស់កាល ៧៥​ឆ្នាំ ព្រះសង្ឃ​អង្គ​នេះ​នៅ​គង់​ដូច​ធម្មតា ពេល​លោក​សុគត​ពុំ​មាន​ការ​រលេះរលួយ​អ្វី ទោះបី​គេ​ពុំ​បាន​ប្រើ​វិធី​ថែរក្សា​ពិសេស​ណាមួយ​ឡើយ​។​

​ព្រះភ័ក្ត្រ​របស់​ព្រះអង្គ​ស្ថិតក្នុង​សភាព​ដើម​ទាំងស្រុង ហើយ​ព្រះអង្គ​នៅ​បន្ត​រក្សា​ឥរិយាបថ​អង្គុយ​យ៉ាង​នឹងថ្កល់ ទោះបីជា​ប្រអប់​ឈើ​នោះ​ត្រូវបាន​គេ​យក​ចេញក្តី​។​

​ស្បែក​របស់​ព្រះអង្គ​នៅ​មាន​ភាព​ទន់ល្មើយ និង​យឺត សន្លាក់ឆ្អឹង​នៅ​អាច​ចលនា​បត់​បាន​។ ពួក​អ្នកបច្ចេកទេស​កោសល្យវិច្ច័យ បាន​ត្រឹម​ឈរ​គាំង​និយាយ​ស្ទើរ​មិន​ចេញ​ថា ៖ ហេតុអ្វី​បាន​ជា​មនុស្ស​ម្នាក់ គិត​ទៅ​មាន​អាយុ ១៥០​ឆ្នាំ​ហើយ ហើយ​បាន​ស្លាប់​អស់​កាល ៧៥​ឆ្នាំ ប៉ុន្តែ​មើល​ទៅ​ដូចជា​រូប​បែបនេះ​ទៅ​វិញ​?

​បន្ទាប់​មក​ព្រះ​សព​របស់​ព្រះអង្គ​ត្រូវបាន​គេ​តម្កល់​ទុក​ក្នុង​ទូរ​កញ្ចក់​បិទ​ជិត រួច​បញ្ជូន​ទៅ​កាន់​ព្រះវិហារ​ពុទ្ធសាសនា​នៅ Ivolginsky Satsan ។ ១៥​ឆ្នាំ​ក្រោយមក សភាព​ខាងក្រៅ​ព្រះ​សព​ពុំ​មាន​អ្វី​ប្រែប្រួល​ទោះ​គេ​ពុំ​បាន​ប្រើ​វិធី​ថែទាំ​ណាមួយ​ក៏ដោយ​។​

​អ្នកវិទ្យាសាស្ត្រ​បាន​យក​គំរូ​ពី​ស្បែក ក្រចក ទៅ​វិភាគ លទ្ធផល​គឺ ៖ ការ​បំប្លែង​កោសិកា​នៅ​បន្ត​កើតមាន​ក្នុង​រាងកាយ​ព្រះអង្គ ទោះបី​ក្នុង​ល្បឿន​ដ៏​យឺត​ក្តី​។ ពិសេស​កម្តៅ​រាងកាយ​ស្ថិតនៅ 18​ដឺ​ក្រ​សេ​-៣៣​ដឺ​ក្រេសេ​។​

​ទន្ទឹម​នោះ​កន្លែង​រក្សា​សព​របស់​ព្រះអង្គ ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទីតាំង​មួយ​ត្រូវបាន​ពុទ្ធសាសនិកជន​នាំគ្នា​ពពាក់ពពូន​មក​គោរពបូជា​រៀងរាល់ឆ្នាំ​។ ពួកគេ​និយាយថា ព្រះអង្គ​ម្តងម្កាល​បាន​បើកព្រះនេត្រ​។​

​នៅ​ឆ្នាំ​២០១៦ រូបភាព​បាន​ថត​ពី​កាមេរ៉ា​សុវត្ថិភាព​មួយ​នា​ព្រះវិហារ​មួយ ព្រះសង្ឃ Dashi-Dorzho តែង​មាន​ចលនា​កាត់​តាម​បន្ទប់​នានា នា​ពេល​រាត្រី​។​​

​សូម្បី​តែ​ពេល​ដែល​គេ​មិន​ជឿ ព្រោះ​ពាក្យ​ចរចា​ម​អារាម​តែង​មាន​ហេតុផល​នោះ យ៉ាងណាក៏ដោយ​រឿងរ៉ាវ​របស់​ព្រះអង្គ Dashi-Dorzho នៅតែ​ជា​អាថ៌កំបាំង​មួយ​។ ហេតុ​អ្វី​ព្រះកាយ​របស់​ព្រះអង្គ​ត្រូវ​បាន​ការពារ​ដ៏​ល្អ​បែបនេះ​។​

​តើ​ព្រះអង្គ​ពិតជា​បាន​រកឃើញ​វិធី​ដើម្បី​ក្លាយទៅជា​…. អមតៈ​៕ ចន្ទ្រា​

spot_img
×