Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រា​ដែល​ហ្វូង​ប្រើស ចេះ​គោរព​ស្លាកស​ញ្ញាចរ​ចរណ៍ និង​តម្រៀបជួរ​គ្នា​ដើរ​មាន​សណ្តាប់ធ្នាប់​ជាង​មនុស្ស​ខ្លះ​ទៅ​ទៀត​ (Video inside)

spot_img

មនុស្ស​ជាច្រើន​បាន​បង្ហាញ​នូវ​ភាព​ស្រឡាំងកាំង ពេល​មើលឃើញ​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍​របស់​ហ្វូង​ប្រើ​ស​មួយ​នេះ​។​

​ថ្មីៗ​នេះ អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ម្នាក់​នៅ​កាណាដា បាន​ផ្តិត​យក​បាន​នូវ​រូបភាព​ពុំ​ធ្លាប់​មាន​។ ខណៈពេល​លោក​សុំ​ចត​រថយន្ត​នៅ​ចិញ្ចើមថ្នល់ ក៏​ឃើញ​ហ្វូង​ប្រើស ៥​ក្បាល មាន​វត្តមាន ហើយ​ពួក​វា​ដើរ​ជា​ជួរ​ឡើង​ត្រង់ភ្លឹង​។​

​ហ្វូង​ប្រើស​ចម្លែក​នៅ​កាណាដា ហ្វូង​ប្រើស​នោះ ពេល​ដើរ​ដល់​ស្លាក​សញ្ញា​ចរាច​រណ៍​បង្ហាញថា មាន​ផ្លូវ​កាត់ ពួក​វា​បាន​ឈប់​ងាកមើល​ឆ្វេង​ស្តាំ រួច​ទើប​បន្ត​ដំណើរ​ទៅទៀត​។ ខ្សែ​វីដេអូ​នេះ​ត្រូវបាន​ថត​នៅ Fernie, British Columbia, Canada ក្នុងស្ថានភាព​ធាតុអាកាស​ដ៏​ត្រជាក់​។​

​ម្ចាស់​ខ្សែ​វីដេអូ​នេះ​និយាយថា ខ្ញុំ​បាន​ឃើញ​ហ្វូង​ប្រើស​ចម្លែក ហើយ​ក៏​ថត​ទុក​។ ព្រោះ​វា​ជា​លើកដំបូង​ហើយ​ក្នុង​ជីវិត ដែល​ខ្ញុំ​បានឃើញ​ថា ហ្វូង​ប្រើស​នេះ​មាន​ស្មារតី “​គោរព​ច្បាប់​” ជាង​មនុស្ស​មួយចំនួន​ទៅ​ទៀត​៕ លី​សា​

spot_img
×