Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! ដើមឈើ​ក្នុង​ក្រុង​ដ៏​ធំ​១​ដើម រលើង​ប្ញ​សរ​លំ​សង្កត់​លើ​ម៉ូតូ​ប្តី​ប្រពន្ធ​១​គូ ដែល​ទើប​រៀបការ​ថ្មីថ្មោង បណ្តាល​ឲ្យ​…

spot_img

​កាលពី​ព្រឹក​ថ្ងៃទី​០៥ មីនា ម្សិលមិញ​នេះ អ្នកដំណើរ​ជាច្រើន​បាន​មានការ​ស្លុតរន្ធត់​ជាខ្លាំង បន្ទាប់ពី​ដើមឈើ​ដ៏​ធំ​១​ដើម នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ បាន​រលំ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​របួស​ជា​ទម្ងន់ ។​

​យោងតាម Harian Metro ដើមឈើ​ដ៏​ធំ​១​ដើម ស្ថិតនៅ​ផ្នែក​ខាង​ស្តាំ​​ផ្លូវ​ប្រសព្វ​មួយ​ ទល់មុខ​នឹង​ធនាគារ​សាធារណៈ Menara ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ បាន​រលើង​ប្ញ​ស និង​រលំ​សង្កត់​លើ​ប្តី​ប្រពន្ធ​១​គូ​កំពុង​ជិះ​ម៉ូតូ ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង (​ថ្ងៃទី​៤ មីនា​) បណ្តាល​ឲ្យ​រងរបួស​គួរ​ឲ្យ​អាសូរ ។ ប្តី​ប្រពន្ធ​រងគ្រោះ​នេះ ត្រូវបាន​ស្គាល់​ដែល​ប្តី​មានឈ្មោះ Norazrul Mohd អាយុ ៣៨ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ Mira Ezva Abd Rasid អាយុ ២៥ ឆ្នាំ ។​

Mira បានគេច​ផុត​ជាមួយ​របួសស្រាល ខណៈ​ប្តី​របស់​នាងរង​របួស​ធ្ងន់​នៅត្រង់​ក្បាល និង​ដេក​សន្លប់​ស្តូកស្តឹង​តែម្តង ។​

​នាង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ហេតុការណ៍​នេះ​បានកើត​ឡើង​យ៉ាង​លឿន​បំផុត ។ ដើមឈើ​នោះ​ស្ថិតនៅ​ពីមុខ​ពួកយើង និង​ស្រាប់តែ​រលំ ហើយ​ប្តី​របស់ខ្ញុំ​ពុំ​អាច​ជាន់​ហ្វ្រាំង​ទាន់ពេលវេលា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជ្រុល​ចូលក្នុង​គ្រោះថ្នាក់​នេះ​តែម្តង​» ។​

«​ខ្ញុំ​ពិតជា​សំណាង​ណាស់ ដែល​បាន​រួច​ផុតពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ប៉ុន្តែ ឥឡូវនេះ ខ្ញុំ​មានការ​ព្រួយបារម្ភ​ជាខ្លាំង អំពី​ប្តី​របស់ខ្ញុំ​ដែល​គាត់​ពុំទាន់​ដឹងខ្លួន​នៅឡើយ​» ។​

​យោងតាម​សេចក្តី​របាយការណ៍ ដើមឈើ​នេះ​មាន​អាយុកាល​ជាង ១៣០ ឆ្នាំ និង​មាន​ទំហំ ៤.៦៥ ម៉ែត្រ ៕ ចន្ទី​

spot_img
×