Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ ស្នើ​ឲ្យ​នាយកដ្ឋាន​បុគ្គលិក ពិនិត្យ​លទ្ធភាព​នគរបាល​ជា​ស្ដ្រី ធ្វើជា​ប្រធាន​អង្គភាព​

spot_img

​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្នើ​ឲ្យ​នាយកដ្ឋាន​បុគ្គលិក​ពិនិត្យ​លទ្ធភាព​ស្ត្រី​ឲ្យធ្វើ​ជា​ប្រធាន​នាយកដ្ឋាន អង្គភាព និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ។​

​លោកនាយ ឧត្តមសេនីយ៍សន្តិ បណ្ឌិត នេ​ត សាវឿន និង​លោកស្រី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ​មិ​ទ្ទិញ​ទិវា​អន្តរជាតិ​នារី​៨​មីនា ខួប​ទី​១០៧ ក្រោម​វិធាន​បទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​” នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ស្ត្រី ហើយ​រាល់​កិច្ច​ការងារ​ដែល​បុរស​ធ្វើ​បាន​ស្ត្រី​ក៏​ធ្វើ​បាន​ដែរ​នោះ ។ ដូច្នេះ​នាយកដ្ឋាន​បុគ្គលិក​គប្បី​ធ្វើការ​ពិចារណា​ក្នុង​ការដាក់​ស្ត្រី​ធ្វើជា​ប្រធាន​នាយកដ្ឋាន អង្គភាព និង​ស្នងការ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា ដើម្បី​ឲ្យ​ចលនា​ស្ត្រី​កាន់តែ​មាន​ភាពល្អប្រសើ​បន្ថែមទៀត ។ នាពេល​បច្ចុប្បន្ន​នេះ នគរបាល​ជា​ស្ត្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា​សុវត្ថិភាព សុខសន្តិភាព សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ ហើយ​នៅក្នុង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នាពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ស្ត្រី​ជិត​មួយ​ពាន់​នាក់ បាន​កំពុង​បម្រើការ​ជា​នគរបាល ហើយ​ស្ត្រី​ទាំងនោះ​សុទ្ធតែ​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​កិច្ចការងារ​របស់​ពួកគេ ហើយ​ជាងនេះទៅទៀត​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏​មាន​ស្ត្រី​ធ្វើជា​អគ្គស្នងការ​រង និង​អនុប្រធាន​នាយកដ្ឋាន អង្គភាព ផងដែរ ។​

លោកស្រី នាយ​ឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការ​រង​នគរបាលជាតិ បាន​លើកឡើង​ថា នាពេល​បច្ចុប្បន្ន​នេះ ចលនា​នគរបាល​ស្ត្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​សង្គម​ទាំងមូល ។ ស្ត្រី​ក៏​បាន​ចូលរួម​ថែរក្សា​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ដែល​កំពុង​មាន​សព្វថ្ងៃ​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×