Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ម្នាក់ បាញ់​៥​គ្រាប់ មុខ​ផ្ទះ​នារី​មេការ​ខារ៉ាអូខេ

spot_img

បាត់ដំបង ៖ ជនប្រដាប់អាវុធ បាន​ប្រើប្រាស់​អាវុធខ្លី​ម៉ាក​ឡុង បាញ់​ចំនួន​៥​គ្រាប់ នៅ​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ក្រុមទី​២ ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ខាងមុខ​ផ្ទះ​នារី​ម្នាក់​ដែល​ជា​មេការ​ខារ៉ាអូខេ​ក្នុង​ក្រុង​បាត់ដំបង​។​

​ដោយ​ការបាញ់​នេះ នៅ​ខាង​មុខ​ផ្ទះ​ឈ្មោះ ព្រឿន ចរិយ៉ា ហៅ​យ៉ា អាយុ​៣២​ឆ្នាំ ដែល​នៅ​មិន​ឆ្ងាយ​ពី​អធិការដ្ឋាន​នគរបាល​ហើយក៏​មិន​ឆ្ងាយ​ពី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ដែរ ប៉ុន្តែ​ស្នូរ​គ្រាប់កាំភ្លើង​ទាំងនេះ​មិន​មាន​ការរំខាន​ដល់​សមត្ថកិច្ច​។​

​លុះ​ព្រឹក​ឡើង​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ត្រួតពិនិត្យ​ព្រមទាំង​បាន​ប្រមូល​សំបក​កា​ទុស្ស​ចំនួន​៥​គ្រាប់ និង​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​សំបក​គ្រាប់កាំភ្លើង​ឡុក ដែល​ជន​មិន​ស្គាល់​មុខ​បានធ្វើ​សកម្មភាព​បាញ់​នៅ​ទីនោះ រួចហើយ​ក៏​បាន​គេចខ្លួន​បាត់ ។​

​ក្នុង​ការស្រាវជ្រាវ​លើ​ករណី​បាញ់បោះ​សេរី​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាននិងកំពុង​កោះហៅ​បុគ្គល​ដែល​មាន​ការសង្ស័យ​ម្នាក់ ដែល​ជា​មន្ត្រី​នគរបាល​ក្នុង​កង​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​មាន​ស្នេហា​ត្រីកោណ​ជាមួយ​នារី​មេកា​ខារ៉ាអូខេ​នោះ មក​សាកសួរ​ដោយ​បាន​ធ្វើ​ការដកហូត​នូវ​អាវុធ​ម៉ា​កឡុក ចំនួន​១​ដើម​ទុកជា​បណ្តោះអាសន្ន ប៉ុន្តែ​ចម្លើយ​សារភាព​ថា​យ៉ាងណា​នោះ​យើង​នៅ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​លោក​បាន​សន្យាថា បើ​ពិតប្រាកដ​លោក​នឹង​ដក​បញ្ឈរជើង​មួយរយៈ​ទៅតាម​វិន័យ​ជា​កងកម្លាំង​។​

​សូមបញ្ជាក់​ថា នារី​មេការ​ខា​រ៉ា​អូរ​ខេ​រូបនេះ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជា​យូរ​មក​ហើយ​ជាមួយនឹង​មន្ត្រីនគរបាល​មួយរូប ក្នុង​កង​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​រឿងហេតុ​អាច​បណ្តាលមកពី​រឿង​ស្នេហា​ត្រីកោណ​រហូត​ឈាន​ដល់​មន្ត្រី​រូប​នេះ ប្រើប្រាស់​កាំភ្លើង​ឡុក មក​បាញ់​ដើម្បី​គំរាម​ដល់​នារី​ដែល​ជា​ដៃគូ​កំណាន់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×