Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន ជួបពិភាក្សា​ជាមួយនឹង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​កូរ៉េខាងត្បូង ដើម្បី​បំបាត់​ភាព​តានតឹង​

spot_img

​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​របស់​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ពិភាក្សា​ពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​​ជាមួយនឹង​បេសកជន​ដែល​បញ្ជូន​មក​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ភាគី​ទាំងពីរ នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​ភ្នាក់ងារ​សារព៌តមាន AFP​។​

​នេះ​គឺជា​ការធ្វើ​ដំណើរ​លើកដំបូង​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូង មកកាន់​កូរ៉េខាងជើង​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ​។ បច្ចុប្បន្ន​មេដឹកនាំ​កូរ៉េខាងត្បូង បាន​ដើរតួ​ជា​មេអណ្តើក​ក្នុង​សម្របសម្រួល​ឲ្យមាន​កិច្ចចរចារ​រវាង សហរដ្ឋ​អា​មេ​រិច និង​កូរ៉េខាងជើង ក្រោយពេល​មាន​ភាព​តា​ន​​តឹង​ជាមួយគ្នា​អស់​ជាច្រើន​ខែមក​។​

​បើ​តាម​ការចេញផ្សាយរ​បស់​សារព៌តមាន​រដ្ឋ​កូរ៉េខាងជើង KCNA បានឲ្យដឹងថា លោក គីម ជុង​អ៊ុន​ បាន​ស្វា​គម​ន៏​យ៉ាង​កកក្តៅ​ចំពោះ​គណៈប្រតិភូ​មកពី​កូរ៉េខាងត្បូង ហើយ​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងត្បូង​ក៏​មាន​ជូន​សំបុត្រ​មួយ​ច្បាប់​របស់ លោក ម៉ូ​ន ជេ​អ៊ីន ដល់ លោក គីម ជុង​អ៊ុង​ផងដែរ​។​

“​បន្ទាប់​ពី មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង បាន​ថ្លែង​ប្រាប់​ពី​បំណង​របស់​ប្រធានាធិបតី​ម៉ូ​ន ជេ​អ៊ីន ក្នុងកា​រ​បង្កើក​ឲ្យមាន​កិច្ចប្រជុំកំពូល លោក គីម ជុង​អ៊ុន​បាន​បញ្ជេញ​ទស្សនៈវិញ និង​បាន​សំដែង​ការ​យល់ព្រម​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​”​។ នេះ​បើ​តាម KCNA​។​

​ប៉ុន្តែ ទីក្រុង​សេ​អ៊ូ​ល បាន​និយាយថា មិនទាន់​មាន​ការព្រម​ព្រៀង​ក្នុង​ការបង្កើត​ឲ្យមាន​កិច្ច​ប្រជុំ​រវាង លោក គីម ជុង​អ៊ុន និង ម៉ូ​ន ជេ​អ៊ីន​នៅឡើយ​ទេ​។ មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង បាន​ថ្លែងថា​ ​វា​មិនមែន​ជា​កិច្ចព្រមព្រៀង​នោះ​ទេ វា​គ្រាន់តែ​ជា​កិច្ច​ពិភាក្សា​ប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ជាមួយ​នឹង​គណៈប្រតិភូ​កូរ៉េខាងជើង​ដែល​មាន​រយៈពេល ៤​ម៉ោង​រួច​ លោក គីម ជុង​អ៊ុន ក៏​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​ផងដែរ​៕ សុភ័ក្ត្រ

spot_img
×