Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា​៖ ក្រុម​អ្នកនយោបាយ​ក្រៅច្បាប់​តែង​បំផ្លាញ​ជាតិ និង​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ៖ ក្រុម​អ្នកនយោបាយ​ក្រៅច្បាប់ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​កាត់​ជំនួយ និង​ការ​លុប​ការបញ្ជាទិញ​ទំនិញ​របស់​កម្ពុជា ជា​ទង្វើ​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍនភាព​» នៅ​សាកលវិទ្យាល័យ​ការពារជាតិ នា​ព្រឹក​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា ការអំពាវនាវ​របស់​អ្នកនយោបាយ​ក្រៅច្បាប់ ឲ្យ​ក្រុម​អ្នកវិនិយោគ ពី​បរទេស​មិន​ឲ្យ​បញ្ជា​ទិញ​ទំនិញ ការអំពាវនាវ​ឲ្យ​អន្តរជាតិ​កាត់​ជំនួយ ការដាក់ទណ្ឌកម្ម​អន្តរជាតិ ការ​អនុគ្រោះ​ពន្ធ ឬ​ការ​រឹតត្បិត​អ្វី​ផ្សេងៗ​ទៀត​របស់​អន្តរជាតិ គឺ​ជា​ទង្វើ​បំផ្លិចបំផ្លាញ​ជាតិ ក្បត់​ផលប្រយោជន៍​របស់​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ទាំងមូល​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ក្រុម​អ្នកប្រឆាំង​ក្រៅច្បាប់​មិនដែល​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាជន និង​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើរ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម លើ​ប្រទេស​របស់​ខ្លួន ក្នុងពេលដែល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កំពុង​លើកកម្ពស់​ជា​បណ្តើរៗ ហើយ​នោះ​។​

លោកស្រី ដាំ ដា​រិនី រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ បាន​ធ្វើ​សេចក្តីរាយការណ៍​ពី​ស្ថានភាព​ស្ត្រី​ក្នុង​ជួរ កងយោធពល​ខេមរភូមិន្ទ​ថា​បច្ចុប្បន្ន​ស្ត្រី​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​ត្រូវបាន​ផ្តល់ឱកាស យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ក្នុង​ការបំពេញ​ការងា​រ ព្រមទាំង​បាន​ផ្តល់​ឋានន្តរសក្តិ​ដល់​នារី​តាម​សមត្ថភាព និង​ជំនាញ និង​បាន​ចូលរួម​យ៉ាង​សកម្ម នៅក្នុង​ការការពា​រ​សន្តិភាព ប្រឆាំង​ដាច់ខាត​ចលនា​បដិវត្តន៍​ពណ៌ ដែល​នាំ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម ការបង្ករ​ចលាចល អសន្តិសុខ បំផ្លិចបំផ្លាញ​សង្គមជាតិ​។

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោកស្រី​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​សម្តែង​នូវ​ការដឹងគុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​នាយទាហាន ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​ចំពោះ​យុទ្ធ​នារី នៃ​កងយោធពល​ខេមរភូមិន្ទ ទាំងអស់ ដែល​បាន​ពុះពារ​លះបង់​អាយុជីវិត​ដ៏​អង់អាច​ក្លា​ហ៊ាន នៅ​ក្នុង​បុព្វហេតុ​ការពារជាតិ អធិបតេយ្យ​បូរណៈភាព​ទឹកដី និង​សុខសន្តិភាព​ដែល​កើតមាន​រហូត​មក​សព្វ​ថ្ងៃនេះ​។ លោកស្រី បាន​គូសបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​រំលឹក​ខួប​ទិវា​អន្តរជាតិ ៨​មីនា​នេះ​ឡើង ដើម្បី​រំលឹក​ដឹងគុណ និង​ពិនិត្យ​សមិទ្ធផល វឌ្ឍនភាព​នានា​របស់​ស្ត្រី ក្នុង​កិច្ច​ការចូលរួម​ការពា​រ កសាង និង​អភិវឌ្ឍ​ជាតិ​មាតុភូមិ​។​

​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ កងយោធពល​ខេមរភូមិន្ទ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ឧទ្ទិស​ដល់​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ ថា​ដើម្បី​ចលនា​ទូទាំងប្រទេស សំដៅ​បន្ត​ការលើកកម្ពស់​សិទ្ធ​របស់​ស្ត្រី​កម្ពុជា និយាយ​រួម និង​និយាយ​ដោយឡែក​ចំពោះ​ស្ត្រី​ក្នុង​កងយោធពល​ខេមរភូមិន្ទ ។ សម្តេច​ពិជ័យ​សេនា បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​យុទ្ធ​នារី​គ្រប់រូប ដែល​កន្លងមក​បាន​បំពេញ​បេសកកម្ម​ប្រកបដោយ​ភាព​អំណត់​ព្យាយាម ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ចូលរួម​ចំណែក​ក្នុង​បុព្វហេតុ​ការ​ឯករាជ្យ សន្តិភាព ការពារ​បូរណភាព​ដែនដី និង​សេចក្តីសុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​បំពេញភារកិច្ច​ក្នុង​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ​គ្រប់​កង​ឯក​អង្គភាព​ត្រូវ​ចូលរួម​គាំទ្រ​ស្ត្រី​ស្រប​តាម​ប្រធានបទ ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍនភាព​ជាតិ ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​ដល់​ស្ត្រី​នៅក្នុង​អង្គភាព​របស់​ខ្លួន ត្រូវ​ផ្តល់​ឱកាស និង​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​នារី​បង្កើន​សមត្ថភាព ចំណេះដឹង​ជំនាញ​លើកទឹកចិត្ត និង​ត្រូវ​ផ្តល់ឱកាស​ក្នុង​ការទទួល​ឋានន្តរសក្តិ​តួនាទី​សមស្រប​ទៅតាម​សមត្ថភាព​បទ​ពិសោធន៍ ដោយ​មិន​រើសអើង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×