Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​បរិស្ថាន និង​ដៃគូ កំពុង​ពិនិត្យ​ផែនការ​ស្តារ​និង​អភិរក្ស​ខ្លាធំ​ឡើងវិញ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក

spot_img

អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ សហការ​ជាមួយ​អង្គការ មូលនិធិ​សត្វព្រៃ​ពិភពលោក​(WWF) ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ផែនការ​ស្តារ​សត្វ​ខ្លាធំ​ឡើងវិញ ក្នុង​ដែន ជម្រក​សត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌល​គី​រី ។​

​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ថ្ងៃ​សុក្រ ទី​២ ខែ​មីនា ឆ្នាំ​២០១៨ កិច្ចពិភាក្សា​ផ្តោត​សំខាន់ អំពី​ការស្តារ និង​ការអភិរក្ស​សត្វ​ខ្លាធំ​ឡើងវិញ ការអនុវត្ត​ជា​ជំ​ហ៊ានៗ ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​ថ្នាក់​ខេត្ត ធ្វើយ៉ាងណា​អភិរក្ស​ធនធាន​សត្វព្រៃ​កម្រ និង​ជិត​ផុត​ពូជ​អោយ​គង់វង្ស ដែល​កំពុង​រស់រានមានជីវិត​នៅក្នុង​ព្រៃឈើ អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏ សំបូរបែប​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌល​គី​រី នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​។​

​លោក សូ​ខន ឬ​ទ្ធីគុណ អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ន ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​កម្ពុជា មាន​តំបន់ការពារធម្មជាតិ មាន​ចំនួន​កើន​ដល់​៥១​តំបន់ ដែល​មាន​ទំហំ​ដី​ប្រមាណ ៧,៥​លាន​ហិកតា និង​របៀង​អភិរក្ស​ជីវៈចម្រុះ​(​របៀង​អភិរក្ស​ចម្រុះ​ឦសាន្ត របៀង​អភិរក្ស​ចម្រុះ​ឧត្តរ និង​របៀង​អភិរក្ស​ចម្រុះ​ជួរ​ភ្នំក្រវាញ​) គឺ​ស្មើនឹង​៤១% នៃ​ផ្ទៃ​ប្រទេស​។ លោក​បន្ត​ដែរ​ថា ផែនការ​កម្មវិធី នៃ​ការស្តារ​សត្វ​ខ្លាធំ​ឡើងវិញ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក គឺ​មាន​សារសំខាន់ សម្រាប់​យើង​ធ្វើការ​រួមគ្នា​ជាមួយ​ដៃគូ ក្នុង​ការអនុវត្ត​ការងារ ការការពារ និង​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ដ៏ អស្ចារ្យ​នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ប្រទេស​កម្ពុជា ដែល​នឹង​ចូលរួម​ផ្តល់​ផលប្រយោជន៍ ពី​សេវាកម្ម បរិស្ថាន ដោយ​មាន​ចក្ខុវិស័យ​រួម​នៃ​ផែនការ​កម្មវិធី​គឺ​នៅ​ឆ្នាំ​២០២២ នឹង​សម្រេច​បាន​នូវ​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ពពួក​ប្រភេទ​សត្វ​ខ្លាធំ​។​

​លោក ចឹង សុច​ន្ថា អភិបាលរង​ខេត្ត​មណ្ឌល​គី​រី បានឱ្យដឹងថា តាម​ការពិគ្រោះ យោបល់​លើក​នេះ មាន​សារៈ សំខាន់​ណាស់​សំរាប់​ខេត្ត​មណ្ឌល​គី​រី ដែល​ជា​តំបន់ ដែល​មាន​សក្តានុពល​ធ​ន​ធាន​សត្វព្រៃ និង​ជីរៈចម្រុះ​គ្រប់​ប្រភេទ ក៏​ដូច​ជា​ការ​ផ្តោត​សំខាន់ លើ​អភិបាលកិច្ច និង​ការលើកកម្ពស់ គ្រប់គ្រង​តំបន់ការពារធម្មជាតិ ការអភិរក្ស​សត្វ​ខ្លាធំ ដោយ​ជំរុញ​ការ ចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ផង​ដែរ​។​

​គូសបញ្ជាក់ថា សេចក្តីព្រាង​ផែនការ​ប្រតិបត្តិ​ការស្តា​រ​សត្វ​ខ្លាធំ​ឡើង​វិញ​នៅ​ខេត្ត​មណ្ឌល​គី​រី ត្រូវបាន​ដាក់ ឆ្លង និង​ចងក្រង​ធាតុ​ចូល​ជា​បន្តបន្ទាប់ ក្នុង​កិច្ចប្រជុំ​ជំនាញ​ជាតិ និង​អន្តរជាតិ ការចុះពិនិត្យ​ស្ថានភាព ជាក់ស្តែង​ដល់​កន្លែង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភូមិសាស្ត្រ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×