Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ! តាចាស់ម្នាក់ត្រូវបាន​ចោទ​ប្រ​កាន់​ព្យា​យាម «ស្ទាប​អង្អែល​ភ្លៅ​ដ៏​ស​ខ្ចី» នារី​វ័យ​ក្មេង​ម្នាក់ ខណៈ​នាង​ដេក​លក់​នៅ​លើ​រថភ្លើង (មានវីដេអូ)

spot_img

​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ សប្តាហ៍​មុននេះ បុរស​ចំណាស់​ម្នាក់​ត្រូវបាន​អ្នកដំណើរ​ដទៃ​ថត​បាន​ស្តែងៗ ខណៈ​ត្រូវបាន​ចោទថា​បាន​កំពុង​ព្យាយាម​យកដៃ​ស្ទាបអង្អែល​ភ្លៅ​ស្រី​ស្អាត​វ័យក្មេង​ម្នាក់ ដែល​អង្គុយ​ងក់​ជាប់​នឹង​គាត់ ។

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ចំណាស់​នោះ ហាក់​បាន​សម្លឹង​ទៅកាន់​ភ្លៅ​ខាងឆ្វេង​ដ៏​សខ្ចី​របស់​ស្រី​ស្អាត​នោះ​១​ក្រឡេកៗ ។ ហើយ​បន្ទាប់មក បាន​កម្រើក​ម្រាមដៃ​ហាក់ដូច​ប៉ង​កកិត​នឹង​សាច់​ភ្លៅនាង ខណៈ​នារី​វ័យក្មេង​នោះ​កំពុង​ងក់ និង​ទ្រោប​ទៅលើ​គាត់​១​ភាំងៗ ដោយ​ពុំ​ចាប់អារម្មណ៍​នឹង​សកម្មភាព​របស់គាត់ ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដែល​អះអាងថា បាន​ស្ថិតនៅ​ទីនោះ​នៅក្នុង​អំឡុង​នៃ​ហេតុការណ៍​នេះ នៅលើ​ខ្សែ​រថភ្លើង Sri Petaling LRT បាន​និយាយថា​៖ «​បុរស​ចំណាស់​នោះបាន​បញ្ឈប់​សកម្មភាព​កេ​ញ​ចំណេញ​នេះ នៅពេល​គាត់​បាន​កត់សម្គាល់ឃើញ​ប្តី​ប្រពន្ធ​១​គូ ដែល​អង្គុយ​ជាប់​ខ្ញុំ បាន​សម្លឹង​ដាក់​គាត់ ។​

​ទោះយ៉ាងណា អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រូបនេះ ដែល​បាន​ផុស​វីដេអូ​នេះ បាន​ណែនាំ​ឲ្យ​អ្នកដំណើរ​ស្រីៗ​ទាំងឡាយ កុំ​ដេកលក់ និង​ព្យាយាម​លេង​ជាមួយ​ទូរស័ព្ទ​របស់​ពួកគេ ឬ និយាយ​ទៅកាន់​អ្នកដំណើរ​ជិតខាង ក្នុងអំឡុង​ជិះ​រថភ្លើង ដើម្បី​បញ្ចៀស​នូវ​ទង្វើ​បៀតបៀន​នេះ​កើតឡើង ៕ ចន្ទី​

spot_img
×