Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បី​ភាគី​រួមគ្នា​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡ​ង់​

spot_img

​ក្រសួង​បរិស្ថាន សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​បាន​ចុះហត្ថលេខា​ត្រីភាគី លើ​កិច្ចព្រមព្រៀង គម្រោង​ការអភិរក្ស ព្រៃឈើ​តំបន់​ព្រៃ​ឡង់ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ក្នុង​គោលបំណង រួមគ្នា​ការពារ និង​អភិរក្ស​ព្រៃឈើ​តំបន់​ព្រៃ​ឡង់​។ ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព នៃ​ពិធី​ចុះហត្ថលេខា​រួម​គ្នា​រវាង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង​បរិស្ថាន អង្គការ​អភិរក្ស​អន្តរជាតិ​(CI) និង​ក្រុមហ៊ុន MITSUI Co.,LTD របស់​ប្រទេស​ជប៉ុន​នៅ​រសៀល ថ្ងៃ​ចន្ទ ទី​៥ ខែ​មីនា ឆ្នាំ​២០១៨ លោក​អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា នៅថ្ងៃនេះ អ្វីដែល បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​អស់​រយះពេល​៨​ឆ្នាំ​មកហើយ បាន​លេចចេញ ជា​ផ្លែផ្កា​។ គោលបំណង​នៃ​កិច្ច​សហប្រតិបត្តិ​នេះ​គឺ​រួមគ្នា ថែរក្សា​ការពារ​ធនធាន​ព្រៃឈើ និង អភិរក្ស​ធនធាន ធម្មជាតិ និង​គុណភាព​បរិស្ថាន​យូរអង្វែង ជាពិសេស​កិច្ចព្រមព្រៀង​នេះ បាន​រួមចំណែក ក្នុង​ការពង្រឹង ការអនុវត្ត​ច្បាប់ ការអភិវឌ្ឍន៍​សហគម​ន៍ និង​ជីវចម្រុះ​ក្នុង​តំបន់​ព្រៃ​ឡង់​បាន​គង់វង្ស​ផងដែរ​។​

​ជាមួយគ្នានេះ​លោក​អនុរដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​ដល់ ដៃគូរ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​រួមសហការ និង​គាំទ្រ​ដល់​កិច្ច​ខិតខំ ប្រឹងប្រែង ក្នុង​ការបំពេញ​ភារកិច្ច​ស្នូល​របស់​ក្រសួង​បរិស្ថាន​ក្នុង​បុព្វហេតុ​គាំពារ​បរិស្ថាន ការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព ហើយ​គុណ​តម្លៃ​ដ៏​មហាសាល​នៃ​បរិស្ថាន​យើង មិនមែន​សម្រាប់ តែ​កម្ពុជា ប៉ុន្តែ​សម្រាប់​មនុស្សជាតិ​ទាំងអស់​លើ​សកលលោក​។​

​តំបន់​ព្រៃ​ឡង់​ស្ថិត ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤​គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ ដែល​មាន​ផ្ទៃដី​ព្រៃ​ឡង់​សរុប ៤៣១.៦៨៣ ហិកតា ដែល​ក្នុងនោះ​ផ្ទៃដី​ចំនួន ១២០.០០០​ហិកតា ត្រូវបាន​ដាក់​ក្នុង​គម្រោង​អភិរក្ស​នេះ​ក្នុង​ជំហាន​ទី​១ និង​ជំហាន​ទី​២​គ្របដណ្តប់​តំបន់​ព្រៃ​ឡង់​ទាំងមូល​។ សមិទ្ធផល​នេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ ឆ្លើយតប ទៅ​នឹង​កម្មវិធី​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​វេទិកា​ថ្នាក់ជាតិ​ស្តីពី ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ថ្ងៃទី​២២ ខែ​សីហា ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តែង​បាន ដឹកនាំ​កិច្ចប្រជុំ ក្នុង​គោលបំណង​ជា​យុទ្ធសាស្ត្រ និង ចក្ខុវិស័យ​ធ្វើយ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​គ្នា​គាំពារ និង​អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ​។ ដោយឡែក​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​វិញ សកម្មភាព​នេះ​ជា​ទំនួល​ខុស​ត្រូវ ក្នុង​ការឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តី​ពី​អាកាសធាតុ ក្នុងនាម​កម្ពុជា​ជា​សមាជិក​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCCC)៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×