Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រីករាយ​ជាមួយ​ដំណើរការ​ប្រព័ន្ធ​កុម្មង់​ទិញ​ភី​ហ្សា តាម​អន​ឡាញ

spot_img

ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរការ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល ២ ឆ្នាំ ហាង​ដូ​មី​ណូ​ភី​ហ្សា បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ប្រព័ន្ធ​កុម្មង់​ភី​ហ្សា​តាម​អន​ឡាញ​របស់​ដូ​មី​ណូ​ភី​ហ្សា​នៅ​កម្ពុជា​ជា​ផ្លូវការ ដើម្បី​បង្ហាញ​នូវ​ភាព​ឈានមុខ​គេ​ខាង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​។​

​ក្នុងឱកាស​ដ៏​ពិសេស​នេះ​ផងដែរ អតិថិជន​ទាំងអស់​នឹង​អាច​រីករាយ​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេសៗ​គឺ​ការ​បញ្ចុះតម្លៃ ៥០ ភាគរយ​លើ​ភី​ហ្សា​ខ្នាត​កណ្តាល និង​ខ្នាត​ធំ រាល់​ការ​កុម្មង់​ទិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ចាប់ពី​ថ្ងៃទី ២៣ ខែតុលា រហូតដល់​ថ្ងៃទី ៥ ខែវិច្ឆិកា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រាល់​ការ​កុម្មង់​ទិញ​តាម​អន​ឡាញ​ទាំងអស់ នឹង​ទទួល​បានការ free ជូន​សំបុត្រ​ទៅ​កំសាន្ត​នៅ Kid City ចំនួន ២ ផងដែរ​។​

​លោក​គួច សុខលី ដែលជា​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​យីន​កុក​ហ្វូ​ដខប ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ទិញ​សិទ្ធិ​ដូ​មី​ណូ​ភី​ហ្សា មក​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែងអោយដឹងថា “​នេះ​ជា​មោទនភាព​ថ្មី​មួយទៀត​របស់​ដូ​មី​ណូ​ភី​ហ្សា​កម្ពុជា ដែល​បាន​សម្ពោធ​ដំណើរការ​ប្រព័ន្ធ​កុម្មង់​តាម​អន​ឡាញ​ដំបូង​គេ ក្នុងចំណោម​បណ្តា​ប្រទេស​នានា​នៅក្នុង​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​បើក​ដំណើរការ​ហាង​ដូ​មី​ណូ​ភី​ហ្សា​។ ការធ្វើ​ទំនើប​កម្មនេះ គឺ​ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​កាន់តែខ្លាំង​ដល់​អតិថិជន​ដូ​មី​ណូ​ទាំងអស់ ក្នុងការ​កុម្មង់​ភី​ហ្សា​អន​ឡាញ​គ្រប់ពេលវេលា គ្រប់​ទីកន្លែង បន្ថែម​ពីលើ​ការ​កុម្មង់​នៅក្នុង​ហាង និង​តាម​ទូរស័ព្ទ​ជាមួយនឹង​សេវាកម្ម​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត​ត្រឹមតែ ៣០ នាទី​របស់​យើង​”។​

​លោក គួច សុខលី បានបញ្ជាក់​បន្ថែមទៀត​ថា “​តាមរយៈ​ប្រព័ន្ធ​ដ៏​ទំនើប​នេះ អតិថិជន​ទាំងអស់​អាច​ចាប់ផ្តើម​កុម្មង់​អន​ឡាញ​ចាប់ពី​ថ្ងៃនេះ តាមរយៈ​វែបសាយ និង app របស់​ដូ​មី​ណូ​ឈ្មោះ “Domino’s Pizza Asia Pacific” ដែល​អាច​ដោ​ន​ឡូត​ប្រើប្រាស់​បាន​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង IOS ។ ក្នុងនោះ អតិថិជន​នឹង​អាច​រីករាយ​ជាមួយនឹង​មុខងារ​ពិសេសៗ​ដូចជា Pizza Profile សម្រាប់​អោយ​អតិថិជន​ងាយស្រួល​រក្សាទុក​អាស័យដ្ឋាន​របស់ខ្លួន​ដោយ​មិនចាំបាច់​បំពេញ​ច្រើនដង​, Easy Order សម្រាប់​អតិថិជន​រក្សាទុក​ប្រភេទ​នៃ​ការ​កុម្មង់​ដែល​ចូលចិត្ត​សម្រាប់​ការ​កុម្មង់​លើក​ក្រោយ​, Domino’s Tracker សម្រាប់​តាមដាន​ពី​ការដឹកជញ្ជូន​នៅតាម​ផ្លូវ​, និង Order Now or Order Later ដើម្បី​ជ្រើសរើស​រវាង​ការ​កុម្មង់​ភ្លាមៗ ប្ញ​ក៏​កុម្មង់​ទុកជាមុន”​។​

​គួរបញ្ជាក់​ផងដែរ​ថា Domino’s Pizza បាន​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ខែមករា ឆ្នាំ ២០១៥ ហើយ​បើ​គិត​មក​ត្រឹម​ខែតុលា​ឆ្នាំ ២០១៧ នេះ ហាង​ដូ​មី​ណូ​ភី​ហ្សា​បាន​ពង្រីក​សាខា​បាន​ចំនួន 6 សាខា រួមមាន​សាខា​បឹង​កេងកង​, ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​, IFL, ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​, ភ្នំពេញ​ថ្មី និង​ផ្សារ​ដើមថ្កូវ​។ Domino’s Pizza គឺជា​ភី​ហ្សា​លេខ ១ មកពី​សហរដ្ឋអាមេរិក ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៦០ និង​មាន​លក់​ភី​ហ្សា​ឈ្ងុយឆ្ងាញ់​ពិសេស​គ្រប់​រសជាតិ ដូចជា​រសជាតិ​គ្រឿង​សមុទ្រ​, ផេ​ប​ភើ​រ៉ូ​នី (Pepperoni), មី​ត​ហ្សា (Meatzza), ហា​វ៉ៃ (Hawai), បេ​ក​ខន (Bacon), និង​ប៊ី​ប៊ី​ឃ្យូ (BBQ) រួមទាំង​នំប៉័ង​ខ្ទឹម ស្លាបមាន់​បំពង នំប៉័ង Cinnastix, នំ​សូកូឡា និង​ប្រភេទ​អាហារ​ទាន់​ចិត្តជា​ច្រើន​មុខ​ទៀត​។ បច្ចុប្បន្ន ហាង​ដូ​មី​ណូ​ភី​ហ្សា​មាន​សាខា​ជាង ១១,០០០ ហាង​ទូទាំង​ពិភពលោក​៕​ ​ដោយ ៖ វិចិត្រ​

spot_img
×