Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឃួង ស្រេង ៖ បងប្អូន​នារី ជា​ធនធាន​មនុស្ស​មិន​អាច​ខ្វះ​បាន​ក្នុង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ

spot_img

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​អបអរសាទរ ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​” ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ ” ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ៦ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី លោក​ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោកស្រី ព្រមទាំង​បងប្អូន​ជា​ស្ត្រី​ដែល​ជា​មន្ត្រីរាជការ​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​ចំនួន​ជាង​២៤០​នាក់​។​

​លោកស្រី មុំ សណ្តា​ប់ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​សមាគមន​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​លើកឡើងថា ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​នារី​៨​មីនា ក្រោម​ប្រធានបទ ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​នេះ​ឡើង ក្នុង​គោលបំណង​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់​វប្បធម៌​អហិង្សា ដែល​រាជរដ្ឋាភិបាល បាន និង​កំពុង​គាំទ្រ​ជំរុញ​ឲ្យមាន​ការចូល​រួម​ពី​គ្រប់​ស្ថាប័ន ទាំង​បុរស និង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ​តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខមាលភាព​សង្គម ដោយ​ធ្វើ​ការទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា ដោយ​សន្តិវិធី​ផងដែរ​។​

​លោកស្រី​បន្ត​ថា អភិបាល​រាជធានី បាន​ផ្តល់​កាដូ​ច្រើន​ណាស់​សម្រាប់​បងប្អូន​ជា​ស្ត្រី​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ផ្តល់​ការយកចិត្តទុកដាក់ ផ្តល់​កម្លាំងចិត្ត និង​បាន​ផ្តល់​ជា​កាដូ​ថវិកា​៣០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ក្នុង​ពិធី​នេះ​
​ថែម​ទៀត​។​

​លោក​ឃួង ស្រេង​បាន​មានប្រសាសន៍ថា បងប្អូន​នារី ជា​ធនធាន​មនុស្ស​មិន​អាច​ខ្វះ​បាន​ក្នុង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ដោយ​បងប្អូន​នារី​បាន​បំពេញការងារ​បំរើ​អោយ​សង្គមជាតិ​យ៉ាង​ច្រើន​និង​មិន​ខ្លាច​នឿយហត់ ។​
​លោក​បន្តថា ពិធី​នេះ​ធ្វើឡើង​ដើម្បី​រំលឹក​ឡើងវិញ​ពី​វីរៈភាព​របស់​ស្ត្រី ដែល​បាន​ប្រឆាំង​នឹង​លក្ខខណ្ឌ​ការងារ តួនាទី​របស់​ស្ត្រី​ក្នុង​កិច្ចការ​សន្តិភាព ការអភិវឌ្ឍន៍ ការជំរុញឲ្យប​ញ្ឃប់​នូវ ការរើសអើង ព្រម​ទាំង​ការពង្រឹង​ឲ្យមាន​ការគាំទ្រ​ដល់​ស្ត្រី ក្នុង​ការប្រើប្រាស់​សិទ្ធិរ​បស់​ខ្លួន ឲ្យបាន​ពេញលេញ​ផងដែរ​។​

​លោក​បន្ត​ថា​ប្រធានបទ «​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​» ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់ វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​គាំទ្រ​ជម្រុញ ឲ្យមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស​ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម​ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខមាលភាព​សង្គម ដោយ​ធ្វើ​ការទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី​។​

​លោក ឃួ​ង ស្រេង​បាន​បន្តថា សិទ្ធិនារី មិនមែន​មាន តែ​មួយ​ថ្ងៃនេះ​ទេ គឺមាន​៣៦៥​ថ្ងៃ នារី​នៅ​កម្ពុជា ត្រូវបាន​យើង​លើកតំ​កើន​យូរ​មក​ហើយ នេះ​បើ​មើល​តាមរយះ​ភាសារ​និង​អក្សរ ដូច​ជា​មេបា មេទ័ព មេក្លោង​ជាដើម ហើយ​នៅក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ បាន​បង្កើត​អោយមាន ច្បាប់ ដើម្បី​អោយ​ស្ត្រី​ដឹកនាំ ក្នុង​មួយ​ស្ថាប័ន​យ៉ាង​តិច​មួយ​នាក់​ផងដែរ សម្រាប់​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​៕​ ដោយ​ ៖​ កូឡាប​

spot_img
×