Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡាន​ដឹក​កម្មករ បុក​បន្តកន្ទុយ​គ្នា​ជាមួយ​ឡាន​ទឹកកក របួស​កម្មក​រាប់សិប​នាក់​

spot_img

​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា អាច​មាន​កម្មក​រកម្ម​ការិនី រាប់សិប​នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ រថយន្ត​ធំ​ដឹក​ទឹកកក និង​រថយន្ត​ដឹក​កម្មករ​រោងចក្រ​តំបន់​សេដ្ឋកុច្ច​ពិសេ​សបិត​ត្រាង ចំនួន ៤​គ្រឿង​ផ្សេងទៀត បាន​បុក​បន្ត​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ មាន​ទីតាំង​នៅក្នុង​ឃុំ​បិត​ត្រាង ស្រុក​ព្រៃវែង កាលពី​ម៉ោង​ជាង ៧​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៨​។

បច្ចុប្បន្ន​កម្មក​រកម្ម​ការិនី​រងរបួស​ទាំង​អស់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ពេទ្យ​ឯកជន នៅក្នុង​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់​។ គិត​ត្រឹម​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មិនា ឆ្នាំ​២០១៨ សមត្ថកិច្ច​មិន​ទាន់​បង្ហាញ របាយការណ៍​ផ្លូវការ​ពី​ចំនួន​អ្នករងរបួស​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​អោយ​ពិតប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​យោងតាម​របាយការណ៍​បណ្តោះអាសន្ន​ពី​មន្ទីរពេទ្យ​មួយ​ចំនួន បានអោយដឹងថា មាន​អ្នករងរបួស​ប្រមាណ ៦០​នាក់ ក្នុងនោះ​មាន​ទាំង​កម្ម​ការី​នី​មាន​ផ្ទៃពោះ​ផង​។ ពេល​នេះ​ជនរងគ្រោះ​ទាំ​នោះ កំពុង​ទទួល​ការព្យាបាល ដោយ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​។

​មន្ត្រី​នគរបាល​មូលដ្ឋាន បាន​អះអាង​ថា រថយន្ត ៤​គ្រឿង ដែល​ជួប​គ្រោះថ្នាក់​នេះ​មាន​កម្មករ​កម្ម​ការី​នី​ជិះ​ក្នុង​រថយន្ត​សរុប ១២០​នាក់ រយៈពេល​នេះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កំពុង​ជួយ​អន្តរាគមន៍ ជួយ​ដល់​ជនរងគ្រោះ​ដោយ​យកចិត្តទុកដាក់​៕ ដែន សីមា​

spot_img
×