Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សាហាវ​ណាស់​! ខឹង​កូនចុង​ទម្លាយ​រឿង​ខ្លួន​តែង​ជំរិត​យកលុយ​ពី​… «​កូនជ្រូក​សន្សំ​» ឪពុកចុង​តិរច្ឆាន​នេះ​ទាញ​ផ្គាក់​កាប់សម្លាប់​គ្មាន​អាសូរ​!

spot_img

​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង ៤ រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ បាន​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​ពួកគេ​រកឃើញ​កូនក្មេង​ប្រុស​ស្រី​២​នាក់ ត្រូវបាន​គេ​សម្លាប់​សាហាវ​យ៉ាង​ឃោរឃៅ​បំផុត នៅក្នុង​ផ្ទះ​របស់​ពួកគេ ។​

​យោងតាម​ប្រភពព័ត៌មាន​មួយ​របស់​ថៃ បាន​ឲ្យ​ដឹងថា កូនក្មេង​ប្រុស​ស្រី​បង្កើត​២​នាក់ ដែល​បងស្រី​អាយុ ៧ ឆ្នាំ និង​ប្អូនប្រុស​អាយុ ៤ ឆ្នាំ ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោច​អាធ​ម នៅក្នុង​ផ្ទះ​របស់​ពួកគេ ដែល​ត្រូវ​បានដឹងថា​ជា​សារ​ស្នាដៃ​របស់​ឪពុកចុង​អាយុ ៥៧ ឆ្នាំ របស់​ពួកគេ ។​

​ទោះជា​យ៉ាងណា ឪពុកចុង​ចិត្តកំណាច​ដ៏​ព្រៃផ្សៃ​រូបនោះ ត្រូវបាន​ពួក​អ្នកភូមិ​តាម​ចាប់បាន ខណៈ​រូបគេ​កំពុង​ព្យាយាម​គេចខ្លួន ។​

​ឃាតករ​ជា​ឪពុកចុង​រូបនេះ បាន​សារភាពថា រូបគេ​បានសម្រេច​ចិត្ត​ឈានទៅ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នេះ​ឡើង គឺ​បន្ទាប់ពី​រូបគេ​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ទៅនឹង​កូនចុង​ទាំងពីរ ដែល​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយបង្កើត​របស់​ពួកគេ អំពី​រឿងរ៉ាវ​ដែល​រូបគេ [​ឪពុកចុង​] បាន​ព្យាយាម​យកលុយ​ដែល​ម្តាយបង្កើត​របស់​ពួកគេ​ផ្តល់​ឲ្យ ដើម្បី​យកទៅ​ចាយ​នៅឯ​សាលារៀន និង​ក៏ដូចជា​តាមរយៈ​ការយក​លុយ​ពី​ក្នុង «​កូនជ្រូក​សន្សំ​» របស់​ពួកគេ​ជាដើម ដើម្បី​យកទៅ​ទិញ​ស្រា​ផឹក បើទោះបីជា​រូបគេ​តែងតែបាន​គំរាម​សម្លាប់​ពួកគេ​យ៉ាងណាក៏ដោយ ៕ ចន្ទី​

spot_img
×