Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នង នៅក្រុងស្វាយរៀង

spot_img

ខេត្តស្វាយរៀង ៖ ផ្ទះឈើលើថ្មក្រោមដំបូលប្រក់សង្ក័សីជញ្ជាំងក្តារត្រូវបានអគ្គិសភ័យលេបត្របាក់អស់ទាំងស្រុងទាំងកណ្តាលរាត្រី នៅវេលាម៉ោង១និង៤៥នាទី រំលងអធ្រាតឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិ មេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា៖ហេតុការណ៏នៃគ្រោះអគ្គីសភ័យនេះបង្កឡើងដោយសារការឆ្លងចរន្តអគ្គិសនីពីបន្ទប់ផ្នែកខាងលើហើយបង្កជាអណ្តាតភ្លើងបានឆេះរាល ដាលរហូតដល់ដំបូលផ្ទះនឹងតួផ្ទះទាំងមូលតែម្តងហើយ។ប្រភពពីម្ចាស់ផ្ទះឈ្មោះ ប្រាក់ សុផាត អាយុ៦០ឆ្នាំ មុខរបរលាងម៉ូតូមានទីលំនៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថា៖ ផ្ទះដែលត្រូវអគ្គីភ័យលេបត្របាក់នោះមានទំហំ ៧m×៩.៥m សង់ថ្មក្រោម ដំបូលប្រក់សង្ក័សី ជញ្ជាំងក្តារ ហើយនៅមុនពេលកើតនោះរូបគាត់និងក្រុមគ្រួសារបានសម្រានលង់លក់ ស្រាប់តែមានផ្សែងហុយចេញពេញផ្ទះបង្កភ្ញាក់ផ្អើលនិងដាស់គ្នាឡើង និងរាយការណ៍មកសមត្ថកិច្ចដើម្បីសុំជួយអន្តរាគមន៍ជួយយករថយន្តពន្លត់អគ្គីភ័យមកចាញ់ពន្លត់ទើបគ្រប់គ្រង់បាន។

ក្នុងនោះសមត្ថកិច្ចកិច្ចក្រុងស្វាយរៀងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣គ្រឿងគឺរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន២គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថមួយហើយទើបគ្រប់គ្រង់សភាពការបានតែទំហំនៃការខូចខាតយើងពុំទាន់ដឹងថាខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយនោះទេ៕ វ៉ៃកូ

spot_img
×