Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តតាកែវ បទល្មើសដែលកើតចេញការកេងប្រវ័ញ្ញកម្លាំងពលកម្មរបស់ស្ត្រីនៅតែកើតមាន

spot_img

តាកែវ ៖ ថ្លែងនៅក្នុងការពីធីអបអរសារទរទិវា អន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាល ខេត្តតាកែវ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ បានមានប្រសាសន៍ដោយក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធជាមួយ និងការអនុញ្ញាតអោយមានច្បាប់រៀបការលើការបោះត្រាអនុញ្ញាតអោយអនីតិជន ដែលមកពីក្រៅប្រទេសរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីខ្មែរ ត្រូវធ្វើការពិនិត្យ មើលទៅលើសាវតារបស់អនិតិជននោះអោយបានមត់ចត់ មុននិងសម្រេចអនុញ្ញាតអោយចេញច្បាប់រៀបការ ព្រោះមានករណីជាច្រើនមកហើយ ដែលអាចកើតលើការកេងប្រវ័ញ្ញកម្លាំង​ពលកម្មលើស្ត្រីខ្មែររបស់យើងរួចមកហើយ តារយៈការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ ដើម្បីធានាទៅរស់នៅក្រៅប្រទេស រួចយកទៅធ្វើទារុណកម្ម និងលក់បន្តជាស្រីពេស្យាចារនៅក្រៅស្រុក ។

ឯកឧត្តមស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៍ទៀតថា ដើម្បីទប់ស្កាត់នូវបទល្មើសដែលកើតចេញពីការគេងប្រវាញ់កំលាំងពលកម្មរបស់ស្ត្រីដែលចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស និងការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយនេះ មន្ត្រីជំនាញត្រូវពិនិត្យអោយមែនទេនលើបញ្ហានេះ ជាពិសេសចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយពួកគាត់បានដឹង ពីល្បិចកិច្ចកល់របស់​ជនខិលខូច ដែលមកញុះញង់ និងបញ្ចុះបញ្ចូលនាំស្ត្រីខ្មែររបស់យើងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស និងការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយនេះ ។

ចុងបញ្ចប់នៃកម្មវិធីនេះដែរ ដើម្បីចូលរួមអបអរសាទរដល់មន្ត្រីនគរបាលដែលជាយេនឌ័រ ក្នុងថ្ងៃសិទ្ធិនារី ៨មិនានេះ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានចែកនៅវត្ថុអនុស្សាវរីយ៏មួយចំនួន នគរបាលដែលជាយេឌឺកំពុងបម្រើការងារនៅស្នងការខេត្តតាកែវ ចំនួន ៦៦នាក់ផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់៕ តាកែវ

spot_img
×