Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ៍​វិទ្យុ​រុស្ស៊ី រង​ការ​ឆ្មក់​ចូល ហើយ​ពិធីករ​វិទ្យុ​ត្រូវ​ចាក់​ចំ​បំពង់ក​

spot_img

​ព័ត៌មាន​បឋម​ឲ្យ​ដឹងថា ជន​វាយប្រហារ បាន​ប្រើ​កាំបិត​ចាក់​ចំក​របស់​ពិធី​ការិនី Tatyana Felgengauer ។​

​ទីភ្នាក់ងារសារព័ត៌មាន Tass របស់​រុស្ស៊ី​នៅ​ថ្ងៃទី ២៣ ខែតុលា បាន​ចុះផ្សាយ​ព័ត៌មាន​ថា នៅ​ថ្ងៃ​ដដែល​នេះ ជន​វាយប្រហារ​មាន​អាវុធ​បាន​ឆ្មក់​ចូល​ស្នាក់ការ​របស់​ស្ថានីយ៍​វិទ្យុ​របស់ Ekho Moskvy នៅ​រដ្ឋធានី​ម៉ូស្គូ ហើយ​បាន​ចាក់​ឲ្យ​របួស​ធ្ងន់ធ្ងរ​ពិធី​ការិនី​កំពុង​អាន​ព័ត៌មាន​។​

ពិធីការិនី Tatyana Felgengauer

​ព័ត៌មាន​បឋម​ឲ្យ​ដឹងថា ជនល្មើស​បាន​ប្រើ​កាំបិត​ចាក់​ចំក ពិធី​ការិនី​នោះ តែ​សំណាងល្អ​ពុំបាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត ហើយ​ជនល្មើស​ក៏បាន​ត្រូវ​ភ្នាក់ងារ​សន្តិសុខ​របស់​ស្ថានីយ៍​ចាប់ខ្លួន​បានប្រគល់​ឲ្យ​ប៉ូលិស​ដើម្បី​ស៊ើបអង្កេត​។​

​ជនរងគ្រោះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​ជនល្មើស​កំពុង​ត្រូវបាន​សាកសួរ​ចម្លើយ​។​

​គេ​ពុំទាន់​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​មានការ​វាយប្រហារ​នេះ​ទេ​៕

spot_img
×