Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​អូស្ត្រាលី​ចាប់ខ្លួន​បុរស​ម្នាក់ ដោយសារ​ផ្គត់ផ្គង់​ពួក​ភេរ​វករ​អ៊ីស្លាម​

spot_img

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​ពីបទ​ផ្គត់ផ្គង់​ដល់​ក្រុម​រដ្ឋ​អ៊ីស្លាម (IS) ដោយបាន​ផ្ញើ​ប្រាក់​ឲ្យ​ជនជាតិ​អា​មេ​រិច​ម្នាក់ ដែល​កំពុង​ប្រយុទ្ធ​ឲ្យ​ក្រុម IS នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​បុរស​សង្ស័យ​នោះ​មាន​អាយុ ៤៣​ឆ្នាំ ហើយ​គាត់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅផ្ទះ​របស់គាត់​ក្នុង​ទីក្រុង​មេ​ល​បូ​ន (Melbourne) នៅ​ថ្ងៃ​អង្គារ​នេះ ក្រោយពេល​មានការ​ស៊ើបអង្កេត​អស់ ១៦​ខែ​ដោយ​អាជ្ញាធរ​ប្រឆាំង​ភេរវកម្ម​។​

​ប៉ូលីស​បាន​ចោទ​បុរស​អូស្ត្រាលី​រូបនោះ​ថា បាន​ជួយ​ដំណើរ​គេហទំព័រ​ផ្សព្វផ្សាយ ដល់​ជនជាតិ​អា​មេ​រិច និង​បាន​ផ្ញើ​លុយ ៤​ពាន់​ដុល្លា​ដល់​គាត់​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​បើតាម​ការបញ្ជា​ក់រប​ស់​ប៉ូលីស លុយ​ទាំងនោះ​ត្រូវបាន​វេរ​រហូតដល់ ១០​ដង​ចន្លោះ​ខែមេសា ឆ្នាំ ២០១៣ និង​ខែ​វិ​ច្ឆ​កា ឆ្នាំ ២០១៤​។​

​បើតាម​ស្នងការ​ប៉ូលីស​រង​ប្រចាំ​រដ្ឋ Victoria បាន​និយាយថា ជនជាតិ​អូស្ត្រាលី​រូបនោះ​កំពុង​ប្រកាន់​ទស្សនៈ​ភេរវកម្ម ដែល​ពួកយើង​ជឿជាក់ថា គាត់​ទទួលបាន​តាម​អន​ឡាញ​។​

spot_img
×