Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ នឹងដាក់​សម្ពាធ​ឲ្យ​ចិន​ទប់​ទល់នឹង​កូរ៉េខាងជើង ពេល​ទៅ​ទស្សនៈកិច្ច​​”ចិន”​ ខែក្រោយ

spot_img

​​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​និង​ធ្វើការ​ជំរុញ​ដល់​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង (Xi Jinping) ឲ្យ​ដាក់​សម្ពាធ​ដល់​ប្រទេស​កូរ៉េខាងជើង នៅពេល​គាត់​ធ្វើដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ប្រទេស​ចិន​ខែក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​។​​នេះ​គឺជា​យុទ្ធសាស្ត្រ​ដើម្បី​សម្រេចការ​ប្តេជ្ញាចិត្ត​រប​ស់ ត្រាំ ក្នុងការ​ប្រើប្រាស់​ទីក្រុង​ប៉េង​កាំ​ង ដើម្បី​ទប់ទល់​នឹង​កូរ៉េខាងជើង​។​

​លោក ត្រាំ នឹងធ្វើ​ការស្នើ​ដល់​ប្រធានាធិបតី​ចិន ឲ្យ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង ព្រមទាំង​ចាត់វិធានការ​ផ្សេងទៀត​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​កូរ៉េខាងជើង​។​

​ចិន​គឺជា​ដៃគូ​ជំនួញ​ស្នូល និង​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​តែមួយគត់ ដែល​តម្លៃ​ពាណិជ្ជកម្ម​របស់​​កូរ៉េខាងជើង​ស្មើ​ប្រមាន ៩០​ភាគរយ​។​

​ចិន​បាន​និយាយថា ខ្លួន​នឹង​អនុវត្ត​ឲ្យ​បាន​តឹងរឹង​នូវ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ដោយ​ហាមឃាត់​ការ​នាំចូល​ធ្យូងថ្ម ផលិតផល​វាយ​ន​ភណ្ឌ និង​គ្រឿង​សមុទ្រ​ពី​កូរ៉េខាងជើង ព្រមទាំង​កាត់ផ្តាច់​ការដឹក​ប្រេង​ទៅ​ប្រទេស​នេះ​។​

​ប៉ុន្តែ​មន្ត្រី​សេត​វិមាន​អា​មេ​រិច បាន​ថ្លែងប្រាប់​អ្នក​សារ​ព៌​ត​មាន​មុនពេល​ដំណើរ​ទស្សនៈកិច្ច​របស់​ត្រាំ ទៅកាន់​ប្រទេស​ចិន​ថា ប្រទេស​ចិន​គួរ​ត្រូវធ្វើ​ឲ្យ​បាន​ច្រើន​ទៀត​ដើម្បី​អនុវត្តតាម​សេចក្តីសម្រេច​ចំនួន ២​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ ដែល​ត្រូវ​បានអនុម័ត​ជា​ឯក​ច្ឆ័​ន រួមទាំង​ចិន​ផង​។​

​រដ្ឋ​កុ​ម្មុនិ​ស្តដ៍​ឯកោរ កំពុងតែ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​ឥតឈប់ឈរ ដោយសារតែ​ចង់​សម្រេចបាន​មហិច្ឆតា​នុយ​ក្លេ​ង​អ៊ែរ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច ជាមួយនឹង​អា​មេ​រិច ដែល​ខ្លួន​ជឿជាក់ថា អា​មេ​រិច​លែង​ហ៊ាន​គំរាម​ប្រទេស​ខ្លួន​ទៀត នៅមាន​នុយក្លេអ៊ែរ​។ នៅពេល​ជាមួយគ្នានេះ​ផងដែរ របប​ផ្តាច់ការ​នេះ កំពុង​រស់​យ៉ាង​ត្រដរ ដោយសារតែ​ការហ៊ុំព័ទ្ធ​ទៅដោយ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​៕ សុភ័ក្ត្រ

spot_img
×