Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! បុរស​ម្នាក់​ស្រាត​ននលគក «​សម្រេច​កាម​ខ្លួនឯង​» និង​យាយី​ក្រុម​អាកាសយានិក នៅលើ​ជើងហោះហើរ Malindo ទីបំផុត​ត្រូវ​…

spot_img

​បុរស​បង់​ក្លា​ដេ​សម្នាក់ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុននេះ ដែល​កំពុងធ្វើដំណើរ​នៅលើ​ជើងហោះហើរ Malindo Air លេខ OD162 បានធ្វើ​ឲ្យ​អ្នកដំណើរ​គ្រប់​គ្នានៅលើ​នោះ បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​បុរស​រូបនេះ​បាន​កំពុង​ធ្វើ​សកម្ម​ភាពមិន​សមរម្យ «​កូន​សាក់​៥» ដោយ​ខ្លួនឯង នៅក្នុង​កាប៊ីន​យន្តហោះ ខណៈ​ជើងហោះហើរ​នេះ កំពុង​ឆ្ពោះទៅកាន់ Dhaka ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ។​

​យោងតាម The Sun Daily បុរស​រូបនោះ​ដែលមាន​វ័យ​ប្រហែល ២០ ឆ្នាំ បានចាប់ផ្តើម​បង្ហាញ​ឥរិយាបទ​មិន​សមរម្យ​នេះ បន្ទាប់ពី​យន្តហោះ​បាន​ហោះ​ឡើង ។​

«​បុរស​បង់​ក្លា​ដេ​សរូប​នេះ បាន​ដោះ​សម្លៀកបំពាក់​ស្រាត​ននលគក ហើយ​ចាប់ផ្តើម​មើល​រឿង​អាសអាភាស នៅលើ​កុំព្យូទ័រ Laptop របស់គាត់ ដោយ​ពុំ​អើពើ​នឹង​អ្នកណា​ទាំងអស់​ស្ថិតនៅ​ជុំវិញ​គាត់​ឡើយ ។ ក្រុម​អាកាសយានិក បាន​ទៅ​កៀក​បុរស​នេះ និង​ស្នើ​ឲ្យ​គាត់​ស្លៀក​ខោអាវ​ឲ្យ​បាន​សមរម្យ​វិញ​» ។​

«​បុរស​នេះ​បាន​សម្របសម្រួល​ទៅតាម​ការស្នើសុំ​របស់​ពួកគេ ។ ខណៈពេល​ខ្លី​ក្រោយមក មានការ​ការភ្ញាក់ផ្អើល​នៅក្នុង​កន្លែង​បង្គន់ និង​បញ្ជាក់​ច្បាស់​ថា គាត់​កំពុង​យាយី​អ្នកបំរើ​ម្នាក់​» ។ នេះ​បើតាម​អ្នកដំណើរ​ម្នាក់​បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ។​

​គាត់​បាន​បន្ថែមថា បុរស​បង់​ក្លេ​ដេ​ស​នេះ បន្ទាប់មក បាន​ប្រទូស​សរាយ​ចំពោះ​ក្រុម​អាស​យានិក បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ស្ងប់ស្ងាត់ ។ ហើយ​ក្រុម​អាកាសយានិក​គ្មាន​ជម្រើស​អ្វី ក្រៅពី​រារាំង​គាត់​ទៅតាម​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​យន្តហោះ ។​

​ក្រុមហ៊ុន Manlindo Air បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ ការធ្វើ​បែបនេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ការពារ «​ការ​ឆាឆៅ​បន្ថែម​ណាមួយ ចំពោះ​ក្រុម​អាកាសយានិក និង​អ្នកដំណើរ​នៅលើ​យន្តហោះ​» ។​

​រូប​នៃ​ការប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ​របស់គាត់​នេះ បានចាប់ផ្តើម​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ហើយ​បុរស​នេះ ក្រោយមក​ត្រូវបាន​ស្គាល់​មាន​ឈ្មោះថា Didar Al Mahmud គឺជា​និស្សិត​នៃ​សកល​វិទ្យាល័យ​មួយ​នៅ Cyberjaya ។ បុរស​នេះ សូម្បី​ត្រូវបាន​គេ​រាយការណ៍​ថា ដើរទៅ​កាន់​បន្ទប់ទឹក​ទាំង​កាយ​ននលគក និង​សូម្បី​ជុះនោម​ដាក់​លើ​កៅអី​របស់គាត់​ទៀតផង ។​

​ទោះយ៉ាងណា នៅពេល​យន្តហោះ​ចុះចត បុរស​នេះ​ត្រូវបាន​ចាប់​ឲ្យ​ស្លៀកពាក់​សមរម្យ​ឡើងវិញ និង​នាំទៅ​ឃុំខ្លួន​ដោយ​ក្រុម​សន្តិសុខ Dhaka ៕ ចន្ទី​

spot_img
×