Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកូរ៉េខាងត្បូង ចុះចេញពីតំណែងភ្លាម ក្រោយពេលលេខាខ្លួនចោទប្រកាន់ថា បានរំលោភនាង ៤ដង

spot_img

អភិបាលខេត្តមួយក្នុងប្រទេសកូរ៉េខាងត្បូង បានចុះចេញពីតំណែងក្រោយពេលលេខារបស់លោកបានចោទប្រកាន់លោកជាសាធារណៈថា បានចាប់រំលោភនាង។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន BBC នៅរសៀលថ្ងៃអង្គារ ទី ៦ ខែមីនានេះ។

បន្ទាប់ពីមានការចោទប្រកាន់លើរូបលោកពីបទចាប់រំលោភ លោក Ahn Hee-jung អភិបាលខេត្ត Chungcheong បានបង្ហោះនៅលើបណ្តាញហ្វេសបុក “ដោយបានសុំអង្វរឲ្យមានការអភ័យទោសចំពោះសកម្មភាពដ៏ឆោតល្ងង់របស់លោក”។

ចំនែកលេខាលោកវិញ ឈ្មោះ Kim Ji-eun បានចោទប្រកាន់លោកអភិបាលខេត្តថា បានចាប់រំលោភនាងចំនួន ៤ដងក្នុងរយៈពេល ៨ខែ។ នាងបាននិយាយថា នាងមានការជំរុញទឹកចិត្តពីចលនា #MeToo (ជាចលនាដែលធ្វើឡើតាមបណ្តាញសង្គមដើម្បីប្រឆាំងទៅនឹងការរាតត្បាតនៃការរំលោភបំពានលើផ្លូវភេទ)។

លោកអភិបាលខាងលើបានលើកឡើងថា “ខ្ញុំសូមទោសអ្នករាល់គ្នា ជាពិសេសកញ្ញា Kim Ji-eun។ អ្វីៗដែលបានកើតឡើងគឺជាកំហុសរបស់ខ្ញុំ។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងលាលែងពីតំណែង និងឈប់ធ្វើសកម្មភាពនយោបាយទាំងអស់”។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតជុំវិញការចោទប្រកាន់៕ សុភ័ក្ត្រ

spot_img
×