Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដែលលបកាប់គូទំនាស់ក្នុងរឿងគំនុំនៅស្រុក​ភ្នំស្រួច​

spot_img

កំពង់ស្ពឺ​ ៖​ ​ផ្ដើម​ចេញពី​គំនុំ​ផ្ទាល់ខ្លួន​រវាង​ជន​រង​គ្រោះ​និង​ជនសង្ស័យ ​ជាយូរ​ថៃ្ង​មក​ហើយ បុរស​ម្នាក់​ត្រូវ​បាន​ជនសង្ស័យពួនស្ទាក់​កាប់​ជា​ច្រើន​ពូថៅ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​​កាលពី​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ឃួ​ន​ ចាន់​ ភេទ​ប្រុស​ អាយុ​ ៦៣​ឆ្នាំ​ មុខរបរ​ កសិករ​រស់នៅ​ភូមិ​ព្រះ​ខែ​ ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំស្រួច​ ។ ចំណែកជនសង្ស័យ ឈ្មោះ​ សៀង​ ឈឺ​ន​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​ព្រះ​ខែ​ ឃុំ​ដំបូក​រូង​ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ ត្រឡប់​មក​ពី​យក​អា​គុយ​សាក​ នៅ​ភូមិអូរ​កូន​ត្រុំ​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​។ ជនរងគ្រោះ ត្រូវ​បាន​ជនសង្ស័យពាក់​ម៉ាស​រុំ​ក្រ​ម៉ា​ ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ជន​រង​គ្រោះ​នៅ​ចំណុច​ថ្លុក​កក់​ ខាងជើង​ភូមិ​ព្រះ​ខែ​ ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំស្រួច​ បណ្តាល​ឲ្យ​រង​របួស​ដៃ​ខាងឆ្វេង​ និង​ផ្ទៃមុខ​ របួស​ជា​ទម្ងន់​ ត្រូវ​បាន​លោក​មេឃុំ​ នគរបាល​ប៉ុស្តិ៍​ដំបូក​រូង​ សាច់ញាតិ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ធ្វើការ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​ ភ្លាមៗ​។​

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ មូលហេតុ​ផ្ដើម​ចេញពី​គំនុំ​ផ្ទាល់ខ្លួន​រវាង​ជន​រង​គ្រោះ​និង​ជនសង្ស័យ​យូរ​ថៃ្ង​មក​ហើយ។​ ក្រោយ​កើតហេតុ​ ដោយ​បានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​រង​ ជំនាញ​ខេត្ដ​ ស្រុក​បាន​បើក​ប្រតិបត្ដិការ​ស្រាវជ្រាវ​បន្ទាន់​តាម​ចាប់​មុខសញ្ញា​សង្ស័យម្នាក់​ឈ្មោះ​ សៀង​ ឈឺ​ន​នៅ​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៨​ និង​៣០​នាទី​ បាន​ដឹក​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​វត្ថុ​តាង​ពូថៅ​ដៃ​ ទុក​នៅ​ក្នុង​កេស​ក្រដាស​ សំបក​ឡាំង​ទឹក​សុទ្ធ​នៅ​កន្លែង​តូប​លក់ដូរ​ ផ្ទះ​ជនសង្ស័យ​តែ​ម្ដង​។​

ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​យក​ពូថៅ​កាប់​លើ​ជន​ង​គ្រោះ​ពិតប្រាកដ​មែន​។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ចាត់ការ​តាម​និ​តិ​វិធី​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×