Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជិះកង់ដួល​ស្លាប់ ​

spot_img

​ពោធិ៍សាត់​ ៖​ ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ ដែល​ករណី​នេះកើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ គឺ​ជន​រង​គ្រោះ​បាន​ជិះ​កង់​ ពេល​យប់​ស្ងាត់​ ហើយ​ដួល​​ រួច​ដែក​កង់​នោះ​បាន​ជុង​ត្រូវ​ខាងលើ​បំពង់ក​ មុត​ជ្រៅ​ ហូរ​ឈាម​ស្រោច​លើ​ខ្លួន​មិន​ឈប់​ រហូត​សោះ​ខ្លួន​ក៏​ដាច់ខ្យល់​ស្លាប់​។​

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៨​ ត្រង់​ភូមិ​កំពង់​លើ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។​

​យោង​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ស្រុក​កម្លាំង​អាវុធហត្ថ​ជាមួយ​នគរបាល​ផ្នែក​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​របស់​ស្នងការ​និង​ខាង​គ្រូពេទ្យ​ជំនាញ​ដែល​សហការ​និង​អាជ្ញាធរ​មូលដ្ឋាន ​លោក​ខៀវ​ សុខា​ នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ក្បាល​ត្រាច​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​រៀម​ ផ្លូច​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើត​ហេ​ត​ខាងលើ​។​ជន​រង​គ្រោះ​ត្រូវ​បាន​ជំនាញ​រក​ឃើញ​មាន​អាវុធ​មុត​ស្រូ​ច​ទម្លុះ​ខាងលើ​បំពុងក​១​កន្លែង​ និង​ខាងក្រោយ​ខ្នង​១​កន្លែង​ទៀត​ ដែល​ធ្វើ​ឲ្យ​គេ​ហូរ​ឈាម​មិន​ឈប់​រហូត​សោះ​ឈាម​គ្មាន​នរណា​ដឹង​ដេក​ស្លាប់​តែ​ម្ដង​។​

​យោង​តាម​ការ​ស្រាវជ្រាវ​ គឺ​ករណី​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ គឺ​ជន​រង​គ្រោះ​ខាងលើ​ បាន​ជិះ​កង់​កញ្ចាស់​ពណ៌​លឿង​ ពេល​យប់​ស្ងាត់​ ហើយ​ទៅ​ដួល​និង​ក្បែរផ្លូវ​ចូល​វត្ត​ចំណុច​ខាងលើ​ រួច​ដែក​កង់​នោះ​បាន​ជុង​ត្រូវ​ខាងលើ​បំពុងក​ មុត​ជ្រៅ​ ហើយ​បុរស​នោះ​ប្រាស់​លើ​កង់​នោះ​ក៏​ជុង​និង​ដែក​កង់​ខាង​ខ្នង​មួយ​កន្លែង​ទៀត​ហូរ​ឈាម​ស្រោច​លើ​ខ្លួន​មិន​ឈប់​ ទាំង​យប់​ស្ងាត់​ពុំ​មាន​នរណា​ដឹក​រហូត​ហូរ​ឈាម​សោះ​ខ្លួន​ក៏​ដាច់ខ្យល់​ស្លាប់​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×