Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើក្រដាសស្នាមលែងលះពិបាកពេក ឈប់…លែងលះម្តងទៅ!

spot_img

Wang Wei និង Zhang Qo បានរួមរស់ជាមួយគ្នា ១០ឆ្នាំមកហើយ តែដោយពុំចុះសម្រុងគ្នា ក៏សម្រេចចិត្តលែង​លះ។ វាពិតជារឿងគួរឲ្យអស់សំណើចតាមការដំណាល់ប្រាប់របស់នាង Chang Ye ជាមន្ត្រីអត្រានុកូលដ្ឋាននៅទីក្រុង Nan Jing ខេត្ត Jiang Xu ប្រទេសចិន។

កំហុសឆ្គងអតីតកាល បានជួយសង្គ្រោះអាពាហ៍ពិពាហ៍១នេះ

រឿងរ៉ាវគឺ នៅឆ្នាំ ២០១៧ ចុងខែវិច្ឆិកា ឆ្នាំមុន នាងបានទទួលក្រដាសស្នាមស្នើសុំប្តូរស្ថានភាពក្នុងសៀវភៅគ្រួសារ ដោយអ្នកទាំង២ខាងលើសុំប្តូរពីស្ថានភាព “បានរៀបការ” មកនៅ “លីវ”វិញ។ ប៉ុន្តែពិនិត្យមើល និងស៊ើបបញ្ជាក់ឡើងវិញ ក៏ឃើញថា លិខិតរៀបអាពាហ៍ពិពាហ៍រវាងអ្នកទាំង២គឺ… ក្លែងក្លាយ។

ពិតជាពិបាកជឿណាស់! រស់នៅជាប្តីប្រពន្ធ ១១ឆ្នាំ ហើយទើបដឹងថា លិខិតស្នាមនោះ “ក្លែងក្លាយ”!។

ពេលដែលអ្នកកាសែតសួរ Chang Ye នាងប្រាប់ថា នាងនិងប្តីរស់នៅភូមិជាមួយគ្នា ហើយស្រឡាញ់គ្នាតាំងពីអាយុពុំទាន់គ្រប់ការម្លេះ។ ប៉ុន្តែពេលនោះគ្រួសារទាំង២ បង្ខំឲ្យមានជីវិតអាពាហ៍ពិពាហ៍ទើបរៀបការឲ្យអ្នកទាំង២។ ពួកគេពេលនោះក៏បានជួបមន្ត្រីម្នាក់ ហើយបានទាលុយមួយចំនួន ក៏ទទួលបានលិខិតរៀបការនោះទៅ។

នាងថា ៖ នាងនឹងច្បាស់ពីច្បាប់ ដែលគ្រប់អាយុទើបរៀបការបាន ប៉ុន្តែនាងពុំបានដឹងថា លិខិតនេះគេធ្វើក្លែងក្លាយទេ។ ឥឡូវពេលរស់នៅពុំចុះសម្រុងគ្នា កូនចៅរងឥទ្ធិពលធ្វើឲ្យពួកគេពិបាកក្រៃលែង។

ក្រោយការរត់ចុះរត់ឡើង នៅពុំធ្វើបាន ជាហេតុធ្វើឲ្យពួកគេមានពេលវេលា ពិចារណាជីវិតរៀបអាពាហ៍ពិពាហ៍របស់ខ្លួនឡើងវិញ។

… រហូតដល់ខែមករា ឆ្នាំ ២០១៨ តាមមន្ត្រអត្រានុកូលដ្ឋានខាងលើនោះ អ្នកទាំង២ បានមកជួបហើយប្រកាសថា ៖ “ឈប់លែងលះស្អីទៀតហើយ ហើយបន្តរស់នៅជាមួយគ្នាទៀត”!។

ម្យ៉ាងដែរ លិខិតស្នាមក្លែងក្លាយ១សន្លឹក អាចជួយសង្គ្រោះអាពាហ៍ពិពាហ៍មួយបាន!៕ ចន្ទ្រា

spot_img
×