Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ត្រួតពិនិត្យ​បន្លែ ផ្លែឈើ និង​ម្ហូបអាហា​ចំនួន​៤១​មុខ នៅ​ច្រករបៀង​ផ្លូវ​តា​ណេង​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង​៖ លោក​ផឹង និល​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៨​នេះ​បាន​សហការ​ជាមួយ​ទាហាន​ព្រំដែន​វរ​: ២០១ ឈរជើង​នៅ​ច្រករបៀង​តា​ណេង​ស្ថិត​ក្នុងភូមិ តា​បិ​ប សង្កាត់​បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង​ដើម្បី​ចុះ​ត្រួតពិនិត្យ​បន្លែ​ផ្លែឈើ​គ្រប់មុខ​ដែល​នាំចូល​មកពី​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​នូវ​សា​ធាតុគីមី ដែល​ច្បាប់​បាន​ហាមឃាត់ ហើយ​សង្ស័យថា អាច​នឹងមាន​ដាក់​នៅលើ​បន្លែ ផ្លែឈើ និង​ម្ហូបអាហា​ដែល​ត្រូវបាន​ក្រុម​អា​ជីក​រដឹក​យកមក​ធ្វើការ​ចែកចាយ​នៅតាម​ទីផ្សារ​នានា ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តស្វាយរៀង​។

​បើតាម​ប្រសាសន៍​របស់លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា​៖​ការចុះ​ត្រួតពិនិត្យ​នាពេលនេះ​គឺមាន​គោលបំណង​ដើម្បី​ស្វែងរក​នូវ​សា​ធាតុគីមី​ដែល​អាចមាន​ដាក់​លើ​បន្លែ​ផ្លែឈើ​ម្ហូបអាហា​អស់ទាំងនោះ​ដែល​ច្បាប់​បាន​ហាមឃាត់​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ​។​

​លោក​បាន​បន្តទៀតថា ៖ បន្លែ​ផ្លែឈើ​និង​ម្ហូបអាហា​ជាច្រើន​មុខ​ដែល​នាំចូល​មកពី​ប្រទេសជិតខាង​យើង​ដែល​ត្រូវបាន​ឈ្មួញ​នាំចូល​តាម​ច្រករបៀង​តា​ណេង​ដែល​មន្ត្រី​កាំកុងត្រូល​យើង​បានធ្វើការ​ត្រួតពិនិត្យ​ស្វែងរក​នៅថ្ងៃនេះ​ទាំងអស់​មាន​ចំនួន​៤១​មុខ​ហើយ​ក្រោយពី​ការពិនិត្យ​រួចរាល់​នោះ​គឺ រក​មិនឃើញ​ការដាក់​នូវ​សា​ធាតុគីមី​អ្វីដែល​ច្បាប់​បានធ្វើការ​ហាមឃាត់​នោះទេ​។​

​លោក​បាន​បន្ថែមទៀតថា ៖ លោក​ព្រមទាំង​មន្ត្រី​ជំនាញ​នឹង​បន្ត​ចុះ​ធ្វើ​កាត​ត្រួតពិនិត្យ​ម្ហូបអាហារ បន្លែ ផ្លែឈើ​និង​គ្រឿងឧបភោគ បរិភោគ គ្រឿង​កំប៉ុង​ត្រី សាច់ ងៀត ប្រហិត សរសៃ​គុយទាវ នៅតាម​ទីផ្សារ​នានា ដើម្បី​ធានា​ចំពោះ​សុវត្ថិភាព​សុខភាព​ដល់​អ្នក​បរិភោគ​ទាំងអស់គ្នា​កុំឱ្យ​រង​នូវ​ផល​ប៉ៈ​ពាល់​ដោយសារ​ការបរិភោគ​នូវ​អាហារ​គ្រប់ ប្រភេទ​ទាំងអស់នោះ​៕ វ៉ៃ​កូ​

spot_img
×