Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់រថយន្តដឹកប្រហិតចម្រុះ១គ្រឿង ពាក់ព័ន្ធគ្នារយោងដូចសម្លរកំពឹស

spot_img

បន្ទាយមានជ័យ ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​តាម​ចាប់​រថយន្ត​ដឹក​ប្រ​រហិត​ចម្រុះ​១​គ្រឿង ដែល​ជាប់​ពាក់ព័ន្ធ​រយោង​ដូច​សម្ល​កំពឹស នឹង​អ្នកបើកបរ​រថយន្ត​ដឹក ជនពិកា​ស៊ីឈ្នួល​ដឹក​តាម​រទេះ​និង​ថៅកែ​អ្នកទិញ​នៅ​ចុង​ទី ។​

​ពោលគឺ​តាម​ដល់​ចំណុច​ក្នុងផ្ទះ​របស់​ថៅកែ​ប្រហិត​ឈ្មោះ ឆិ​ន​ទួន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​អំបិល​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ប៉ុន្តែ​ចុងក្រោយ​បាន​អនុគ្រោះ​វិញ​។ ការបង្ក្រាប​នោះ​ធ្វើឡើង​នៅ​ម៉ោង ២​និង​៣០​នាទី​រសៀល​ដល់​ល្ងាច​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ពី​នៅតាម​ផ្លូវ​រហូត​ដល់ផ្ទះ​ដូចខាងលើ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាប សុ​ផា​រិ​ទ្ធ ស្នងការរង​ទទួល​ផែន​បង្ក្រាប​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ៏​យ​ឲ្យ​ដឹងថា : រថយន្ត​ដឹក​ប្រហិត​ចំរុះ​នោះ ម៉ាក​តូយ៉ូតា​កាមរី​ព៌​ណ​សំបក​ឪឡឹក ផលិត​នៅ​ឆ្នាំ​១៩៩៣ ពាក់​ស្លាក​លេខ ភ្នំពេញ ២A៧៩១៨ អ្នកស៊ីឈ្នួល​បើកបរ​រថ​យន្ត​មានឈ្មោះ សៅ ណារិន ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​រស់នៅ​ភូមិ​អូរ​ក្រួច ឃុំ​ត្រពាំង​ប្រដា​ទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ ។​

​លោក​បន្តថា ការបង្ក្រាប​តាមផ្លូវ​និង​នាំមក​ឆែកឆេរ​នៅ​ស្នងការដ្ឋាន​បាន​ឃើ​ប្រហិត​ចម្រុះ​ទម្ងន់ ៦៨០​គីឡូក្រាម​។

​យោង​ចម្លើយ អ្នកស៊ីឈ្នួល សមត្ថកិច្ច​ចំរុះ​ដែលមាន​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ សម្របសម្រួល​និង លោក​សាន វិជ្ជា​សា​រ៉ាវុធ ប្រជាន​សាខា​កាំ​កុង​ត្រួ​ល​ខេត្តបន្ទាយមានជ័យ​ចូលរួម​បច្ចេកទេស​ផង កម្លាំង​បាន​ចុះ​ពិនិត្យ​ផ្ទះ​ស្តុក​ប្រហិត​នាំចូល​ពី​ប្រទេស​ថៃ មានឈ្មោះ​ឆិ​ន ទួន នៅ​ភូមិ​-​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ។ ឈ្មោះ​នេះ និយាយថា ខ្លួន​ជា​អ្នក​ចាំ​ទទួល​ទិញ​ប្រហិត​ទាំងនោះ ឯ​បណ្តាញ​អ្នកពាក់ព័ន្ធ​ជា​អ្នកទិញ ដឺ​ក​ជញ្ជូន​មកអោយ​។

​លោក​មាស ច័ន្ទ​ពិសិដ្ឋ បាន​ឲ្យ​ដឹងថា ៖ លើ​ខ្លួន​ជនពិការ​ទាំង​៣​នាក់​នោះ​មាន​លិខិតស្នាម​ពី​ក្រសួងពាណិជ្ជកម្ម ដែល​ចំណារ​ឯកភាព​ពី​លោក​ប៉ាន់ សូ​ស័ក្តិ រដ្ឋមន្ត្រី​និង​លោក​ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​កាំកុងត្រូល បាន​អុ​ញ្ញាត​ឲ្យ​ជនពិការ​ទាំង​៣​នាក​នេះ​មាន​សិទ្ធិ​រកស៊ី​ដឹក​ប្រ​ហឹ​ត​តាម​រទេះ​ចេញពី​ស្រុកថៃ​តាម​លក្ខណៈ​គ្រួសារ ព្រោះ​យោគ​យល់ថា ពិការ​ជើង​ទាំងសងខាង​គ្មាន​លទ្ធភាព​រកស៊ី​ចិញ្ចឹមជីវិត​។​

​ប៉ុន្តែ​គួរអោយ​ស្តាយ ដែល​ជនពិការ​ទាំង​៣​នាក់​នេះ បាន​ធានារ៉ាប់រង​ដឹក​ប្រហិត​ផ្គត់ផ្គង់​អោយ​ឈ្មួញ ដឹកជញ្ជូន​ទាំង​រថយន្តៗ​ដូច្នេះ​ទៅវិញ​។ នេះ​ជាការ​លោភលន់ ហើយ​បាន​ឃុ​ប​ឃឹ​ត​ទាំង​ជាមួយ​អ្នកស៊ីឈ្នួល​បើកបរ​រថ​យន្ត ជាមួយ​ឈ្មួញ​ចាំ​ទិញ​ស្តុក​និង​ចែកចាយ​ទ្រង់ទ្រាយ​ធំ​តែម្តង​។​

លោក​សាន វិជ្ជា​សា​រ៉ាវុធ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ជំនាញ​បាន​ពិនិត្យ ធ្វើតេស្ត​និង​វាយតម្លៃថា ប្រហិត​នេះ​ជារ​ផលិត​របស់​ថៃ ហើយ​វេច​ខ្ចប់​មិន​ត្រឺ​ម​ត្រូវ គ្មាន​កាលបរិច្ឆេទ គ្មាន​ការដាក់​ក្លាស្សេ​ត្រឺ​ម​ត្រូវ ដែល​វា​នឹង​បង្ក​ខូចគុណភាព​និង​បង្ក​ប៉ះពាល់​សុខភាព ។ ប៉ុន្តែ​ជាក់ស្តែង​វា​នៅមាន​គុណភាព​ដែរ ។​

លោក​បន្តថា លោក​បានប្រគល់​ប្រហិត​នោះ​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ​នៅ​ថ្ងៃទី​៦​ខែកុម្ភៈ តែ​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ម្ចាស់​ប្រហិត ជនពិការ​ដឹក​ប្រហិត និង​អ្នកបើករថយន្ត​មក​ធ្វើ​កិច្ចសន្យា ទី​១- អ្នកបើករថយន្ត​មុន​និង​ដឹក​ប្រហិត​ចូលមក​ទី​រួម​ខេត្ត​ត្រូវដាក់​ក្នុង​ធុង​ក្លាស្សេ​ឲ្យ​បាន​ត្រឺ​ម​ត្រូវ ។​

២- ជនពិការ​ទាំង​៣​នាក់​នោះ​ឲ្យ​នៅ​រកស៊ី​ដដែល​តែ​ដឹក​ត្រូវ​វិច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​ប្រហិត​ខូចគុណភាព​។ ៣- ម្ចាស់​ប្រហិត​វិញ​រៀបចំ​ទូរ​ក្លាស្សេ​ប្រហិត​ឡើងវិញ​២៤​ម៉ោង​លើ​២៤​ម៉ោង ។​

មន្ត្រី​បន្តថា ករណីនេះ បើ​ជន​ទាំង​៣ ប្រព្រឹត្ត​ខុស​គោល​ការ​ណ័​និង​ការអនុគ្រោះ ជំនាញ​នឹង​អនុ​វត​ហ​ត​តាម​និតិ​វិធី​ច្បាប់​៕​ ដោយ ៖ បន្ទាយ

spot_img
×