Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ និង​មានលទ្ធភាព​ឈានឡើង​ក្នុង​មុខតំណែង​។ លុយកាក់ ដោយសារ​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត ហេតុនេះ​អ្នកមាន​ឱកាស​បាន​ឡើង​ប្រាក់ខែ​។ មនោសញ្ចេតនា ៖ រីកចម្រើន​ល្អ មាន​ភាព​ផ្អែមល្ហែម​គួរ​ឲ្យ​ច្រណែន​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ មិនត្រូវ​ស្កប់​ចិត្តនឹង​ការងារ​បច្ចុប្បន្ន គួរ​ប្រឹងប្រែង​បន្ថែមទៀត​នោះ​ទើប​អាច​សម្រេចបាន​ជោគជ័យ​។ លុយកាក់ ថ្ងៃនេះ​អ្នក​អាច​ប្រឈម​នឹង​ការខាតបង់​ប្រាក់ ប្រយ័ត្ន​ត្រូវគេ​បោកប្រាស់​។ មនោសញ្ចេតនា មិនបាន​ប្រសើរ គួរ​និយាយស្តី​ទន់ភ្លន់​ជាមួយ​គូស្នេហ៍​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ បញ្ចៀស​ការប៉ះទង្គិច​ពា​ក្យ​សម្តី​ដែល​នឹង​នាំ​ឲ្យ​ខូចប្រយោជន៍​ធំ​។ លុយកាក់ ចូល​ជា​ហូរហែរ មានលទ្ធភាព​បាន​ឡើង​ប្រាក់ខែ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​បង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់​៕

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់​។ ជា​ថ្ងៃ​ដ៏​ល្អ សម្រាប់​ការសហការ​ជំនួញ ចរចា​ពាណិជ្ជកម្ម​។ លុយកាក់ ទោះបី​ចំណូល​មាន​កើនឡើង​តែ​អ្នក​ក៏​គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មួយ​សមស្រប​។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល​រ៉ូ​មែន​ទិ​ក ក្នុង​ទំនាក់ទំនង​រវាង​អ្នក​ទាំង​២ ទើប​ស្នេហា​អាច​គង់វង្ស​យូរអង្វែង​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ គួរ​ចេះ​ស្វ័យទិតៀន​អំពី​កំហុសឆ្គង​ក្នុង​ការងារ មិនត្រូវ​រក​លេស​យក​រួចខ្លួន ដោយ​គ្មាន​ការទទួលខុសត្រូវ​។ លុយកាក់​មិនត្រូវ​បញ្ចេញ​ទុនវិនិយោគ គួរ​រក្សា​ប្រាក់​ក្នុង​ហោប៉ៅ​ឲ្យ​បាន​ខ្ជាប់​។ មនោសញ្ចេតនា ត្រូវ​ចេះ​អ​ធ្យា​ស្រ័​ហ អត់ឱន​ឲ្យ​គ្នា​ចំពោះ​រាល់​កំហុស​ដោយ​អ​ចេតនា នោះ​ទើប​ស្នេហា​រក្សាបាន​ភាពកក់ក្តៅ សុភមង្គល​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការវិនិយោគ តែ​ត្រូវ​វិនិយោគ​លើ​ផ្នែក​អចលនទ្រព្យ​។ លុយកាក់ ល្អប្រសើរ រាល់​ខ្ទង់​វិនិយោគ​បានផ្តល់​ប្រាក់ចំណេញ​យ៉ាង​គាប់ចិត្ត​។ មនោសញ្ចេតនា អ្នកមាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រមៃ​ចង់​ជួប​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រលូន​ល្អ​អាច​ចូលរួម​សហការ​រកស៊ី​ជាមួយ​ដៃគូ​ដែលមាន​ទំនាក់ទំនង​ពីមុនមក​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​យ៉ាងច្រើន​។ មនោសញ្ចេតនា គួរ​ប្រយ័ត្ន​មាន​ជន​ទី​៣ ចង់​មក​បំបែកបំបាក់​មនោ​ស​ញ្ចេ​ត​នា​អ្នក​ទាំង​២៕

​ឆ្នាំមមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់ខ្លួន កុំ​លូកលាន់​ក្នុង​រឿង​អ្នកដទៃ ។ លុយកាក់ មិនបាន​ល្អ គួរ​តុល្យភាព​ខ្ទង់ចំណាយ​ចំណូល​។ មនោសញ្ចេតនា រីកចម្រើន សុភមង្គល​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ដោយ​ភាព​អត់ធ្មត់ ចេះ​ច្នៃប្រឌិត​របស់​អ្នក ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​អាច​សម្រេចបាន​យ៉ាង​ឆ្នើម​។ លុយកាក់ ទោះបី​ចំណូល​មាន​ច្រើន តែ​អ្នក​ក៏​មិនគួរ​ប្រថុយប្រថាន​បោះទុន​រកស៊ី​ដោយ​គ្មាន​ផែនការ​មុន​។ មនោសញ្ចេតនា គួរ​លៃ​ពេល​ដើរ​កម្សាន្ត​រួមគ្នា ដើម្បី​បង្កើត​ភាព​ផ្អែមល្ហែម កក់ក្តៅ​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការសហការ​រកស៊ី​។ លុយកាក់ ថមថយ ចំណាយ​ច្រើនជាង​ចំណូល មិនត្រូវ​ឆាប់​ជឿ​សម្តី​អ្នកដទៃ​។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​តិចតួច​ក្នុង​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ មិនត្រូវ​លូកដៃ​ក្នុង​កិច្ចការ​អ្នកដទៃ ដើម្បី​បញ្ចៀស​ការបង្កើត​រូបភាព​មិនល្អ​ក្នុង​ក្រសែភ្នែក​ថ្នាក់លើ​។ លុយកាក់ ថ្ងៃនេះ​មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។ មនោសញ្ចេតនា ងាយ​កើតមាន​ការឈ្លោះប្រកែក​ប​ង្ក​កំហឹង​ដាក់គ្នា​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​ដោយសារ​ស្មារតី​ធ្វើការ​ម៉ឺងម៉ាត់ មានឱកាស​បាន​ឡើង​តំណែង​។ លុយកាក់ បានទទួល​រង្វាន់​លើកទឹកចិត្ត បាន​ឡើង​ប្រាក់ខែ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល​ក្នុង​គ្រួសារ​៕​

spot_img
×