Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ផ្ទុះ​ឆេះ​ម៉ា​សី​ន​នៅលើ​លំហ​អាកាស ជីវិត​មនុស្ស​ជិត​១០០​នាក់ ប៊ិះ​ស្លាប់​គ្មាន​សល់​

spot_img

​យន្តហោះ​ដែលមាន​គ្រឿង​ម៉ាស៊ីន ៤ របស់ Tez Jet Airlines, Kyrgyzstan ដឹក​មនុស្ស ៩៦​នាក់ បានធ្វើ​ការហោះហើរ​មិនយូរប៉ុន្មាន​ផង ស្រាប់តែ​ម៉ាស៊ីន​មួយ​បាន​ផ្ទុះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​១ មីនា ប៉ុន្តែ​គេ​ទើប​ធ្វើការ​ផ្សព្វផ្សាយ​។ យន្តហោះ​មាន​ម៉ាស៊ីន​៤ RG-85 ផលិត​ដោយ​ក្រុមហ៊ុន British Aerospace របស់​ក្រុមហ៊ុន​អាកាសចរណ៍ Tez Jet Airlines, Kyrgyzstan ដែល​ដឹក​មនុស្ស ៩៦​នាក់ ចេញដំណើរ​ពី​រដ្ឋធានី Bishkek ឆ្ពោះទៅកាន់​ទីក្រុង Batken​។​

​ប៉ុន្តែ​ទើប​ហោះហើរ​បាន​មួយសន្ទុះ​ស្រាប់តែ​ម៉ាស៊ីន​មួយ​បាន​ផ្ទុះ​ផ្សែងខ្មៅ​ងងឹត​បាន​ក្រសោប​យន្តហោះ​ទាំងមូល​។ ភ្លាមៗ​នោះ អវកាសយានិក​បា​នប​ង្វែ​ក្បាល​ចុះ​សុំ​ចត​បន្ទាន់​នៅ​ព្រលាន​យ​ន​ហោះ​ដើម​វិញ ក្រោយពេល​ហោះហើរ​បាន ៣០​នាទី​។​

​យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​ក្នុង​ស្នូរ​បន្ធូរ​ដង្ហើម រួម​នឹង​ការ​ទះដៃ​អបអរ​របស់​អ្នកដំណើរ​ដែល​គិតថា ពួកគេ​បាន​រស់​ម្តងទៀត​។ ពុំមាន​អ្នករងរបួស​ទេ​។ សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​មូលហេតុ​៕ សូ​យ​ន​

spot_img
×