Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រក្រញាញ់ខួរទៀតហើយ ៖ ខណៈពេលដែលត្រូវបកស្រាយរឿងគីង្គក់គ្មានក្បាល តែនៅមានជីវិតយ៉ាងរំភើយ

spot_img

ខ្សែវីដេអូនេះបានថតពីទិដ្ឋភាពរបស់គីង្គក់មួយដែលគ្មានក្បាល ក្នុងព្រៃនៃរដ្ឋ Connecticut, ប្រទេសអាមេរិក​ ដែលវានៅមានជីវិតធម្មតា ជាហេតុធ្វើឲ្យអ្នកវិទ្យាសាស្ត្រព្រិលភ្នែក “នឹកស្មានថា មើលច្រឡំ” ។ គីង្គក់មួយក្បាលនេះ មានសរីរាង្គតុល្យភាពមាំមួនធម្មតា គ្រាន់តែវាពុំមានក្បាលតែប៉ុណ្ណោះ។

គីង្គក់គ្មានក្បាល តែអាចលោតបានធម្មតា

វាពុំមានភ្នែក ច្រមុះ ថ្គាម អណ្តាត ដោយមានតែប្រហោងតូចមួយ ដែលអាចថា ជាមាត់។
ក្រុមអ្នកវិទ្យាសាស្ត្រក៏បានបង្ហោះគំហើញនេះទៅកាន់ផ្នែកពាក់ព័ន្ធជាច្រើនដើម្បីធ្វើការពិភាក្សា និងបកស្រាយសំណួរថា ៖ គីង្គក់គ្មានក្បាលហេតុអ្វីរស់បាន។

ពេលនេះកំពុងមានកើតការជជែកយ៉ាងផុលផុស ខ្លះថាវាបាត់ក្បាលដោយសារត្រូវកណ្តុរកកេរ ឬត្រូវមេរោគស៊ីដាច់បាត់។ គីង្គក់នេះត្រូវបាន Fill Fleming ជានិស្សិតនៅសកលវិទ្យាល័យ Massachusetts ជាអ្នករកឃើញ។

គីង្គក់គ្មានក្បាល តែអាចនៅរស់បានយ៉ាងមាំមួន និងរំភើយ។ នាង Fill បានរកឃើញគីង្គក់នេះនៅក្នុងព្រៃ ហើយបានថតជាខ្សែវីដេអូ រួចបង្ហោះឡើងលើគេហទំព័រ Twitter ដើម្បីសាកសួរគេឯង។ Fill បានឆ្លើយទៅកាន់កាសែត Live Science ថា គីង្គក់នេះមិនអាចបាត់ក្បាលទាំងស្រុង ហើយរូបរាងរបស់អាចកើតចេញពីការប្រែប្រួលហ្សែន។

ទោះយ៉ាងណាអ្នកវិទ្យាសាស្ត្រកំពុងធ្វើការសិក្សា ដោយសង្ឃឹមថា គេនឹងមានចម្លើយបកស្រាយទទួលយកបាន៕ ចន្ទ្រា

spot_img
×