Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រក​ចំណូល​សម្រាប់​បំពេញ​ដល់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជិត ១០០​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ បាន​នាំមក​នូវ​ចំណូល​សម្រាប់​បំពេញ​ដល់​សេដ្ឋកិច្ចជាតិ និង​បាន​នាំ​ភ្ញៀវទេសចរ ហើយ​អង្គ​រ​សង្ក្រាននៅ​ឆ្នាំ​២០១៨​នេះ នឹង​មាន​ការចូលរួម​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ដ​កាន់តែ​ច្រើន​បន្ថែមទៀត​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ យុវជន​កម្ពុជា និង​ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត ស្តីពី​ការរៀបចំ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​៦ ខែ​មីនា​នេះ​ថា ព្រឹត្តិការណ៍​នេះ នឹង​លើក​យក​នូវ​កេរ្តិ៍តំណែល​អរិយធម៌ វប្បធម៌ ទំនៀម​ទំលាប់​និង​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​រំលេច​ឡើងជា​ផ្ទាំងទស្សនីយ៍ភាព​វប្បធម៌​ជាច្រើន រហូតដល់​ទៅ​៣៣​កម្មវិធី​ធំៗ ក៏​ដូច​ជា​ការ​លេងល្បែង​ប្រជាប្រិយ៍ របាំ​បុរាណ​ប្រពៃណី និង​ប្រជាប្រិយ ការ​បង្ហា​ពពី​ជីវភាព​រស់នៅ របស់​ប្រជាជន​ខ្មែរ និង​ទស្សនីយ៍ភាព​សិល្បៈ ជាច្រើន​ទម្រង់​ទៀត ដែល​សម្តែង​ដោយ​យុវជន សិល្បករ និង​សិល្បការិនី​ខ្មែរ នៅក្នុង​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ទី​១៦ ខែ​មេសា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ទៀតថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ គឺ​បាន​នាំមក​នូវ​ចំណូល​សម្រាប់​បំពេញ​ដល់​សេដ្ឋកិច្ចជាតិ និង​បាន​នាំ​ភ្ញៀវទេសចរ ដូចនេះ​សង្ឃឹមថា អង្គរ​សង្ក្រាននៅ​ឆ្នាំនេះ នឹង​មាន​ការចូលរួម​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កំសាន្ដ​កាន់តែ​ច្រើន​បន្ថែមទៀត ដោយ​កន្លងមក បើ​តាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​ធ្វើឲ្យ​ចំណូល​សេដ្ឋកិច្ចជាតិ បាន​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។ ចំនួន​ភ្ញៀវទេសចរ ១៧៩.១៥៤​នាក់ នៅក្នុង​ឆ្នាំ​២០១៣ រហូតដល់​១,៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៧ និង​ចំណូល​សេដ្ឋកិច្ច​ចូល ក្នុង​ខេត្ត​សៀម​រាម បាន​កើនឡើង​ប្រមាណ​ជិត ១០០​លាន​ដុល្លារ​។​

លោក សុខ សប្បាយ​ណា ប្រធាន​លេខាធិការដ្ឋាន ក្រុមការងារ​និង​ប្រតិបត្តិ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្គ្រាន្ត បាន​ថ្លែងថា ព្រឹត្តិការណ៍​អង្គ​រ​សង្គ្រាន្ត ឆ្នាំ​២០១៨​នេះ មាន​៣៣​កម្មវិធី​ធំ ដោយ​ក្នុង​នោះ​មាន​១៥​កម្មវិធី​ថ្មី ពិសេស​នឹង​ដាក់​បង្ហាញ មុខ​ហនុមាន​យក្ស ដើម្បី​លើកស្ទួយ​ល្ខោន​ខោល និង​មាន​ការតាំង​បង្ហាញ​នូវ​យុទ្ធនាការ ការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក ដែល​មាន​ប្រវែង​រហូតដល់​ទៅ​១.០០០​ម៉ែត្រ ដែល​នឹង​ផ្ដល់នូវ​ភាពសប្បាយ​រីករាយ ប្លែក​អារម្មណ៍​ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ភ្ញៀវ​ទេស​ជាតិ​-​អន្ដរជាតិ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×