Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ដី​កំពុង​បំផ្លាញ​ផ្លូវលំ​និង​ធ្លាក់​អាចម៍ដី​ពេញ​ផ្លូវ​ជាតិ​លេខ​១ ​ត្រង់​ចំណុច​ក្លោងទ្វារវត្ត​សំបួរ​ស្រុក​ស្វាយ​ទាប​ខេត្ត​ស្វាយរៀង​ ពុំ​មាន​ឃើញ​អាជ្ញាធរ​ឃាត់​ឬ​ទប់​ស្តាត់​នោះទេ​

spot_img

ខេត្ត​ស្វាយរៀង ៖ ពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​១ បាន​ធ្វើ​ការរិះគន់​ដល់​អាជ្ញាធរខេត្ត​-​ស្រុក ថា​៖ ពុំ​មាន​ចំណាត់ការ​ចំពោះ​ក្រុមហ៊ុន​ដែល​មាន​គ្រឿងចក្រ​និង​រថយន្ត​ធុន​យក្ស​ដឹក​ដី ដែល​កំពុង​ធ្វើការ​ដឹក​ដី​បំផ្លាញ​ផ្លូវលំ​មួយ​ខ្សែ​ជាប់​និង​ថ្នល់ជាតិ​លេខ​១​តាម​ក្លោងទ្វារវត្ត​សំបួរ ស្ថិតនៅក្នុង​ភូមិ ព្រៃ​សម្ភ័រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង និង​ផ្លូវ​ចុះ​តាម​ភូមិ​ឃុំ​ជាច្រើន ក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ស្វាយទាប បាន​ធ្លាក់​អាចម៍ដី​ពាសពេញ​ថ្នល់​ហុយ​ដី​ដូច​ភ្លើង​ឆេះ​ព្រៃ ហើយ​ពលរដ្ឋ​មាន​លំនៅដ្ឋាន​ជិតៗ​នោះ​បាន​លើកឡើង​ថា​៖ ជា​រៀងរាល់ថ្ងៃ​ដី​ហុយ​ខ្លាំង​ណាស់​រស់នៅ​ពិបាក​ដកដង្ហើម​ដោយ​ដី​ហុយ​និង​ស្ទើរ​កើត​ជម្ងឺរបេង​ស៊ី​សួត​ទៅហើយ​ពុំ​ដែល​ឃើញ​មាន​អាជ្ញាធរ​ចុះមក​ធ្វើ​ការហាមឃាត់​ឬ​ណែនាំ​ដុះលាង​សម្អាត​ផ្លូវជាតិ​និង​ជួសជុល​ផ្លូវលំ​ដែល​កំពុង​រង​ការខូចខាត​មាន​ជង្ហុក​ជ្រៅ​ធំៗ​ដែល​ពីមុន​ផ្លូវ​នេះ​មាន​សភាព​ល្អ​ព្រមទាំង​មាន​ចាក់​ក្រាល​ខ្សាច់​ភ្នំ ប៉ុន្តែ​ឥឡូវនេះ​ផ្លូវ​ស្ទើរ​ក្លាយទៅជា​ស្រះ​ទុក​ចិញ្ចឹម​ត្រី​ពូជ​ទៅហើយ​។​

​ពលរដ្ឋ​ខាងលើ​បាន​បន្តទៀតថា​៖ បើសិនជា​អាជ្ញាធរ​រឺក៏​ស្ថាប័ន​ដែល​មាន​ការពាក់ព័ន្ធ​នាំ​គ្នា​ឃើញ​កន្ទេល​ធំ​បន្លំ​ដេក​នោះ ហើយ​បណ្តោយ​អោយ​មាន​ការ​ដឹក​ដី​ពី​សំណាក់​រថយន្ត​ធំៗ​ដោយ​ពុំ​មាន​គ្រប​តង់​រឺ​ដំបូល​ឱ្យបាន​ត្រឹមត្រូវ​កុំឱ្យ​ធ្លាក់​ដី​ពាសពេញ​ថ្នល់​យ៉ាង​នេះ​ទៀត នោះ​ច្បាស់​ជា​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកដំណើរ​តាម​ដងផ្លូវ​ជាតិ​និង​ផ្លូវលំ​មួយ​នឹង​ជួប​ទុក្ខវេទនា​ជាក់​ជា​ពុំខាន​ឡើយ​។ ហើយ​ជាពិសេស​គឺ​បងប្អូន​កម្មករ​កម្មការិនី​រោងចក្រ​ចេញ​ចូល​ធ្វើ​ដំណើរ​តាម​ថ្នល់ជាតិ​និង​ផ្លូវលំ​មួយចំនួន​ពិតជា​ជួប​ការលំបាក​ហើយ​ព្រោះ​រដូវប្រាំង​ហុយ​ដី​ងងឹត​មេឃ​បើ​រដូវភ្លៀង​គឺ​រអិល​ដូច​គេ​ចាក់​ខ្លាញ់​ពេល​ធ្វើដំណើរ​ម្តងៗ​គឺ​ញាក់សាច់​។​

​ពលរដ្ឋ​ខាងលើ​សំណូមពរ​ដល់​អាជ្ញាធរ​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំងអស់កុំនាំ​គ្នា​នៅ​កន្តើយ សូមមេត្តា​កុំ​ធ្វើ​ជា​មន្ត្រី​ជើង​១០​អី សូម​អញ្ជើញ​ចុះទៅពិនិត្យ​មើល​ផង​បាទ​!!! ម្យ៉ាងវិញទៀត ផ្លូវជាតិ​លេខ​១​រាជរដ្ឋាភិបាល​បាន​ខិតខំ​ស្ថាបនា​បាន​ល្អ​ស្អាត​ហើយ ប៉ុន្តែ​មាន​អ្នក​មក​បំផ្លាញ​ពោលគឺ​ផ្ទុយ​ទៅ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​ច្បាប់​ចរាចរណ៍​ផ្លួវគោក​ដែល​តម្រូវ​អោយ​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​គ្រួស ត្រូវ​មាន​ការគ្រប់គ្រង​ចង​គ្រប​បិទ​បាំង​អោយ​ជិត​កុំ​មាន​ការធ្លាក់ ដី ថ្ម ខ្សាច់ គ្រួស ដែល​អាច​ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ដ​ល់អ្ន​ក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​និង​ផ្លូវលំ​។​ពាក់ព័ន្ធ​ករណី​ខាង​ក្រុម​អ្នក​សារព័ត៍មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អភិបាលស្រុក​ស្វាយ​ទាប​បាន​នោះ​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​លេខ ខ​ល​ចូល​ពុំមាន​អ្នក​លើក​ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​តាម​ទូរស័ព្ទ​ឱ្យដឹងថា ៖ នៅពេល​ដឹក​ដី​ហើយ​ខាង​ក្រុមហ៊ុន​ដឹក​ដី​គេ​នឹង​ធ្វើ​ការជួសជុល​កន្លែង​ផ្លូវ​ដែល​រង​ការខូចខាត​ឡើងវិញ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកដំណើរ​ដែល​ធ្លាប់​ឆ្លងកាត់​កន្លែង​ផ្លូវ​ដែល​រង​នូវ​ការខូចខាត​ដោយសារ​រថយន្ត​ដឹក​ដី​ទាំងនោះ​រង់ចាំ​មើល​គុណភាព​ផ្លូវ​ដែល​ជួសជុល​នោះ​បាន​ល្អ​រឺក៏​ធានា​គុណភាព​បាន​ប៉ុន្មាន​ដង្ហើម​ចង្រឹត​ទៅ​?៕ ដោយ ៖ វ៉ៃកូ​

spot_img
×