Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​លើក​ទី ៣

spot_img

ភ្នំពេញ​៖ កាលពី​ថ្ងៃ​អង្គារ ទី ៦ ខែ​មីនា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​លើក​ទី ៣ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​លើក​ទី ៣ ។​

​លោក លឹម គានហោ បាន​ថ្លែងថា កិច្ចប្រជុំ​នេះ មាន​គោលបំណង ពិនិត្យ វាយតម្លៃ​លើ​លទ្ធផល​ការងារ​ដែល​អនុគណៈកម្មកា​រទាំង ៤ (​អនុគណៈកម្មការ​សន្តិ​សុខ សណ្តាប់ធ្នាប់ និង​សុខាភិបាល អនុគណៈកម្មការ​ពិធីការ រៀបចំ​កន្លែង​ប្រជុំ ដឹកជញ្ជូន និង​សិល្បៈ អនុគណៈកម្មការ​ផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ និង​អនុគណៈកម្មការ​ឯកសា​រ និង​ផ្សព្វផ្សាយ​ព័ត៌មាន​) សម្រេចបាន ។​

​លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​អនុគណៈកម្មកា​រ​នីមួយៗ​សម្រេចបាន (​ពី ៧០-៨០%) និង​ផ្តល់​អនុសាសន៍​បន្ថែម​លើ​ការងារ​ដែល​នៅ​សេសសល់ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​លើក​ទី ៣ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៤-៥ ខែ​មេសា ឆ្នាំ ២០១៨ ខាងមុខនេះ នា​ទីក្រុង​សៀមរាប ទទួលបាន​លទ្ធផល​ជោគជ័យ ល្អប្រសើរ ។ សូម​បញ្ជាក់​ជូន​ថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ខាងលើនេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី ដោយ​មាន​ការចូលរួម​ពី​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ទន្លេមេគង្គ ឡាវ ថៃ និង​វៀតណាម ព្រមទាំង​មាន​ការចូលរួម​ពី​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ដៃគូ​សន្ទនា (​ចិន និង​មី​យ៉ាន់​ម៉ា​) ។ កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ផងដែរ​ពី​បណ្តា​ប្រទេស​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​មេគង្គ ព្រមទាំង​អ្នកជំនាញ អ្នកបច្ចេកទេស សង្គម​ស៊ីវិល ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក សរុប​ប្រមាណ ៣៥០ នាក់ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×