Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បាន​ជនសង្ស័យ​ជា​តៃកុង​ឡាន​បើក​បុក​រះ​ម៉ូតូ​៥​គ្រឿង និង​របួស​មនុស្ស​១៤​នាក់​បាន​ហើយ​

spot_img

កណ្ដាល ៖ ជនសង្ស័យ​ជា​តៃកុង​ឡាន​ហ៊ី​យិន​ដាយ​ពណ៌​ស​ជា​ប្រភេទ​ឡាន​ធុន​ធំ​ដឹក​ថ្ម ដែល​បាន​បើកបរ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅបុក​រះ​ម៉ូតូ​គ្រប់​ធុន​និង​បណ្ដាលអោយ​មនុស្ស​ប្រុស ស្រី ក្មេង ចាស់ រងរបួស​យ៉ាងដំណំ​ដេក​រដូករណែល​ពេញ​ផ្លូវជាតិ​៦​អា នៅ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាលពី​ម៉ោង​ជិត​១១​ថ្ងៃត្រង់ ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​មុខកំពូល​ក្របួច​បាន​ហើយ​។​នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​លោក​ព្រុំ សំណាង​អធិការ​ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​រាយការណ៍​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។ លោក​អធិការ​ស្រុក​មុខកំពូល ព្រុំ សំណាង បានអោយដឹងថា ៖ ជនសង្ស័យ​ជា​តៃកុង​ឡាន​ឈ្មោះ​ឡេង ម៉ាប់​ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ឡេង ម៉ាប់ បាន​ឆ្លើយ​ដោះសា​រថា ឈ្មោះ​ឡេង ជ្រូក​(​ដេត​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សង្កាត់ ជាមួយគ្នា​ជា​អ្នក​បើក​ឡាន​បង្ក​ទៅវិញ​។ ទោះបី​ឡេង​ម៉ាប់​ឆ្លើយ​ដោះសារ​យ៉ាងណាក្ដី​ក៏​សមត្ថកិច្ច​បាន​ចាត់ការ​ជនសង្ស័យ​ជា​តៃកុង​ឡាន​នេះ​តាមច្បាប់​ផង​ដែរ​។ ចំពោះ​មុខ​នេះ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​មុខកំពូល​បន្ត​ចុះ​ស្រាវជ្រាវ​រក​ឈ្មោះ ឡេង ជ្រូក​(​ដេត​) ផ្អែក​តាម​ចម្លើយ​ឡេង​ម៉ាប់​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​អធិការ​ស្រុក​មុខកំពូល​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​រវាង​ឡាន​ដឹក​ថ្ម​និង​ម៉ូតូ​៥​គ្រឿង បណ្ដាលអោយ​មនុស្ស​របួស​ធ្ងន់​ស្រាល​ប្រមាណ​១៤​នាក់ នៅលើ​កំណាត់​ផ្លូវជាតិ​៦​អា កាលពី​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​ឃុំ​ព្រែក​ដំបង​ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល ដោយ​ឡាន​បង្ក​បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​រួច​ជ្រុល​ចង្កូត​បុក​រះ​ចំ​ម៉ូតូ​៥​គ្រឿង ទាំង​កម្រោល​បណ្ដាលអោយ​មនុស្ស​ប្រុស ស្រី ក្មេង​ចាស់​របួស​១៤​នាក់ ខ្ទាត​រដូករណែល​ពេញ​លើផ្លូវ​មើលទៅ​មានការ​រន្ធត់​ចិត្ត​បំផុត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×