Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​រថយន្ត​មួយ​គ្រឿង​និង​អ្នកបើកបរ​រថយន្ត​ម្នាក់ ដែល​ដឹក​កាកសំណល់​ទឹកស៊ីអ៊ីវ ទឹក​សៀង ម្ទេស​ខូច​គុណភាព​យកមក​ចោល​តាម​ដងផ្លូវ​សាធារណៈ ក្នុង​ខណ្ឌ​ដង្កោ​

spot_img

​ភ្នំពេញ ​៖ ​រសៀល ថ្ងៃទី ៦​ខែ​មីនា​នេះ រដ្ឋបាល​ខណ្ឌដង្កោ ក្រោម​ការដឹកនាំ​ដោយ : លោក ហ៊ាង ញ៉ ប្រធានការិយាល័យ​បរិស្ថាន​ខណ្ឌដង្កោ បាន​សហការ​ជាមួយ កម្លាំង​ប៉ូលីស​ប៉ុស្ត៍​ជើងឯក​៦​នាក់ ប្រជា​ការពារ​សង្កាត់​ដង្កោ​១​នាក់ សរុប ៨​នាក់​។​

​ក្នុង​ប្រតិប័ត្ត​ការ​ខាង​លើ​នោះ​សមត្ថកិច្ច​ឃាត់បាន​រថយន្ត ១​គ្រឿង ផ្លាកលេខ ត ១៣៦៤-​ភព​2 ពណ៍ ខៀវ ម៉ាក ទួរីស អ្នក​បេ​ី​កបរ​ឈ្មោះ ទូច ដា អាយុ ២១ ឆ្នាំ ករណី​ដឹក​សំណល់​ទឹក​សុ​ី​អុីវ​,​ទឹក​សៀង​,​ទឹក​ម្ទេស ខូច​គុណភាព ពី​ឃ្លាំង​នៅ​ជិត​ច្រមុះជ្រូក​សឹ្ទងមានជ័យ ស្ថិតនៅ​ផ្លូវ​លេខ​២១៧ សង្កាត់​សឹ្ទងមានជ័យ ខណ្ឌមានជ័យ យកមក​បោះចោល នៅតាម​ដងផ្លូវ​សាធារណៈ ចំណុច​ដី​ទ្បូរ​ត៍​ទំនេរ ជិត​វត្ត​គោក​ឱ​ទ្បឹក ស្ថិតនៅ​ផ្លូវ​លេខ​60 ម៉ែត្រ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើ​ង​ឯក ខណ្ឌដង្កោ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​៖​ក្រោយ​ឃាត់​រថយន្ត​និង​អ្នកបើកបរ​រួចមក​បាន​នាំយក​រក្សា​ទុក​រថយន្ត​បង្ក នៅ​សាលាខណ្ឌ​ដង្កោ នឹង​ចាត់វិធានកា​រណ៍ ផាកពិន័យ​តាម​ច្បាប់​បរិស្ថាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×