Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​យោធា​រុស្សី ធ្លាក់​នៅ​ស៊ី​រី ផ្តាច់​ជីវិត​មនុស្ស​ទាំង​អស់ ៣៩​នាក់​

spot_img

មនុស្ស​ចំនួន ៣៩​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅពេល​យន្តហោះ​យោធា​រុស្សី​មួយគ្រឿង​បាន​ធ្លាក់​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ខណៈពេល​កំពុង​ព្យាយាម​ចុះចត​នៅ​មូលដ្ឋាន​អាកាស Hmeimin ស្ថិត​​ក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់ មាន ៣៣​នាក់​ជា​អ្នកដំណើរ និង ៦​នាក់​ជា​បុគ្គលិក​។ មាន​សេចក្តី​រាយ​ការណ៏​​ខាងដើម​បញ្ជាក់ថា បញ្ជាក់ថា មនុស្ស​តែ​ចំនួន ៣២​នាក់​ប៉ុណ្ណោះ​បាន​ស្លាប់​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​រុស្សី​បានឲ្យដឹងថា ការធ្លាក់​នេះ​កើតឡើង​នៅ​ពេល​យន្តហោះ​ប្រភេទ Antonov-26 បាន​ធ្លាក់ចុះ​ពី​កំពស់ ៥០០​ម៉ែត្រ មុន​ពេល​ព្យាយាម​ចុះចត​ត​។​

​ក្រសួង​បញ្ជាក់ទៀតថា ខ្លួន​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​ហេតុ​ការណ៏​នោះ និង​បាន​បន្ថែមថា បើតាម​​ទិន្នន័យបឋម​បានឲ្យដឹងថា ការធ្លាក់​នោះ​អាច​បណ្តាល​មកពី​បញ្ហា​បច្ចេកទេស​៕​ សុភ័ក្ត្រ

spot_img
×