Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​ម​ណ្ឌ​គិរី ត្រូវ​ផ្លាស់ចេញ ដាក់​អ្នក​ខេត្តកណ្តាល​ចូល​

spot_img

​ខេត្ត​មណ្ឌលគិរី​៖ លោក​ឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការរង​នគរបាល ខេត្ត​កណ្ដាល ត្រូវបាន​ប្រកាស​ឲ្យទៅ​កាន់តំណែង​ជា​ស្នងការ​នគរបាល​ថ្មី​ខេត្តមណ្ឌលគិរី ជំនួស​លោក​ឧត្តមសេនីយ៍ទោ អ៊ុក សំណាង​។ ពិធី​ប្រកាសតែងតាំង និង​ផ្លាស់ប្តូរ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែ​មីនា ឆ្នាំ​២០១៨​។ លោក​ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបាន​ផ្ទេរ​ភារកិច្ច​មក​ជា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​វិញ​។​

​សូមបញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​ស្នងការ​ខេត្ត​តាកែវ ទៅជា​ស្នងការ​នគរបាល​ខេត្ដ​មណ្ឌលគិរី ជំនួស​លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុន កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ ពោល​គឺ​រូប​លោក ទើប​នឹង​ចូល​កាន់តំណែង​បាន​ជាង ៧​ខែ​តែ​ប៉ុណ្ណោះ​ក៏​ត្រូវ​ផ្លាស់ប្ដូរ​ភារកិច្ច​ទៀត​។​

​យ៉ាងណា​ក៏ដោយ​ចុះ គេ​មិន​ទាន់​ដឹងថា ការផ្លាស់ប្ដូរ​តំណែង ស្នងការ​នគរបាល ខេត្តមណ្ឌលគិរី​ខាងលើនេះ បណ្តាល​មកពី​បញ្ហា​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×