Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​គ្នា​សោះ ប្រើ​ពូថៅ​ដៃ គម្រាម​នារី​ទើប​សម្រាលកូន​រួច រំលោភ​បាន​ស្រេច ទីបំផុត​ជាប់​ខ្នោះ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​មាន​ប្រពន្ធ​និង​មាន​កូន​ទៅ​ហើយ ដោយសារ​តែ​តណ្ហា​ឡើង​ខ្លាំង​ទប់​លែង​បាន បាន​ប្រើ​ពូថៅ​ដៃ គម្រាម​នារី​ទើប​សម្រាលកូន​រួច រំលោភ​បាន​ស្រេច បើទោះបី​ប្តី និង​បងប្រុស​របស់​នាង​ជា​មនុស្ស​ស្គាល់គ្នា​ក៏ដោយ តែ​ទីបំផុត​ជាប់​ខ្នោះ​ប៉ូលីស​​រត់​មិន​រួច​។​

​អំពើ​លីលា​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី ​រសៀល​ថ្ងៃ​ទី​០៥  ខែ​មីនា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ជួល ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ត្រូវបាន​ស្ត្រី​រងគ្រោះរ​ត់​ទៅ​ប្តឹង​សមត្ថកិច្ច​និង​ឈាន​ដល់​ការឃាត់ខ្លួន​កាលពី វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែ​មិនា​នេះ ខណៈ​ប្រទះឃើញ​មុខ​ពេល​ទៅ​ធ្វើ​ការងារ​សំណង់​។​

​ជន​ល្មោភកាម ឈ្មោះ ម៉ោង មករា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ក្នុងភូមិ សង្កាត់​កើតហេតុ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ប្រពន្ធ​និង​កូន​ម្នាក់​រួច​ទៅ​ហើយ ។ ចំណែក ស​ករ្តី​រងគ្រោះ ឈ្មោះ ហ ន អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ តែ​សម្រាក​មាតុ​ភាព កូនខ្ចី (​កូនប្រុស​) ទើបបាន​៩​ខែ ស្នាក់នៅ ភូមិ សង្កាត់​កើតហេតុ មាន​ស្រុកកំណើត ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ ។​

​តាម​ការរៀបរាប់ ពី​ស្ត្រី​រងគ្រោះ​បានឲ្យដឹងថា ជន​ល្មោភកាម​ខាងលើ ធ្លាប់​ស្គាល់គ្នា​ជាមួយ ប្តី​របស់​នាង ធ្លាប់​ទាំង​ចេញចូល​ផ្ទះជួល​របស់​នាង​ទៀត​តាមរយៈ​បងប្រុស​របស់​នាង​ម្នាក់ទៀត ហើយ​កាលពី​រសៀល​ថ្ងៃទី​០៥ ខែ​មិនា ឆ្នាំ​២០១៨​ម្សិលមុិញ ជនសង្ស័យ​បាន​ដើរ​កាត់​មុខ​បន្ទប់ រួច​វិលត្រឡប់​មក​វិញ​រុញ​ទ្វារ​បន្ទប់​ផ្ទះ​របស់​នាង​ចូល អាង​តែ​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ក៏​មិន​ថា​អ្វី​ដែរ រួច​ជនសង្ស័យ​ប្រើ​ល្បិច​យក​លេស សុំ​ទឹក​ហូប រួច​សុំ​បន្ទប់ទឹក​ចូល​ងូតទឹក​ទៀត ជម្រះ​កាយ​រួចហើយ មិន​ទៅ​ណា បន្ត​នៅ​អង្គុយ​និយាយ​លេង ខណៈ​ដែល​នាង​កំពុង​ដេក​សម្រាក​បំពេរ​កូន​នៅ​លើ​អង្រឹង ខណៈ​ដែល​ប្តី​របស់​នាង​មិន​នៅផ្ទះ​ជាប់រវល់​ចេញ​ទៅ​ធ្វើ​ការងារ​រោងចក្រ​បាត់ ស្រាប់តែ​ភ្លេចខ្លួន មិន​ឭ​ចាប់អារម្មណ៍ មិន​នឹកស្មាន​ដល់ ស្រាប់តែ​ជនសង្ស័យ​ហូត​ទាញ​ពូថៅ​ដៃ​ចេញ​ពី​ចង្កេះ​មក​ភ្ជង់​គម្រាម​ហាម​ស្រែក គម្រាម​សម្លាប់​ទាំង​ម្តាយ​ទាំង​កូន រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។ ស្ត្រី​រងគ្រោះ​បន្ត​ទៀត​ថា ដោយ​ទង្វើរ​សកម្មភាព​របស់​ជនសង្ស័យ ប្រើប្រាស់​ពូថៅ កាន់​នឹង​ដៃ​គម្រាម សម្លាប់​បង្ក​ឲ្យ​ភ័យខ្លាច ទើប​មិន​ហ៊ាន​ស្រែក លុះ​ជនសង្ស័យ​ប្រព្រឹត្ត​បាន​សម្រេច​ហើយ គម្រាម​សម្លាប់​សារជាថ្មី កាល​បើ​ហ៊ាន​ប្រាប់​ប្តី ប្តឹង​ប៉ូលីស ហើយ​ជនសង្ស័យ​ដើរ​ចាកចេញ​ទៅ​បាត់ ។ ដោយ​ទង្វើរ​អសីលធម៌ អយុត្តិធម៌​មកលើ​ខ្លួន កំពុង​កូនខ្ចី​ផង​នោះ បាន​ទូរស័ព្ទ​ប្រាប់ប្តី​អស់ រហូតដល់​យប់​ថ្ងៃ​ដដែល​នាំគ្នា​ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បីឲ្យ​ជួយ​រក​យុត្ត​ធម៌​សម្រាប់​ខ្លួន ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ចុះ​ទៅ​តាម​ស្វែងរក​ចាប់ខ្លួន​ទាំងយប់ តែ​ត្រូវបាន​ជនសង្ស័យ​រយ់​គេចខ្លួន​ទៅ​ផ្ទះ​ឯ​សង្កាត់​កន្ទោក​បាត់ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មិនា​នេះ លេចមុខ​ជនសង្ស័យ​មក​ធ្វើ​ការងារ​នៅ​ការដ្ឋាន​សំណង់​វិញ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​តាម​ចាប់ខ្លួន ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​នៅ​ប៉ុស្តិ៍​ចោមចៅ​១​តែម្តង ។​

​តាម​សម្តី​ជនសង្ស័យ​វិញ​បានឲ្យដឹងថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​រំលោភ​សេ​ពស​ន្ទ​វៈ​ទៅលើ​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន ។ ជនសង្ស័យ​បន្តទៀតថា កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​មិនា​ម្សិលមុិញ មុន​កើតហេតុ​ខ្លួន​បាន​យក​ពូថៅ​មួយ បំណង់​យក​ទៅ​លក់​ឲ្យ​ផ្ទះ​អេតចាយ ក្បែរ​នោះ ដោយ​ដើរ​កាត់​តាម​មុខ​បន្ទប់​របស់​ស្ត្រី​ខាងលើ ក្នុង​បំណង​យក​លុយ​ផឹក​កាហ្វេ តែ​ដោយសារ​ម្ចាស់ផ្ទះ​អេតចាយ​មិន​នៅ បាន​យក​ពូថៅ​សៀត​នឹង​ចង្កេះ​រួច​ដើរ​វិលត្រឡប់​មក​វិញ ដល់​មុខ​បន្ទប់​ជួល​របស់​ស្ត្រី​រងគ្រោះ ក៏​រុញ​ទ្វារ​ចូល អាង​តែ​ធ្លាប់​ស្គាល់គ្នា ទៅសុំ​ទឹក​ហូប រួច​សុំចូល​ងូតទឹក​ក្នុង​បន្ទប់ទឹក​ទៀត ឆ្លៀត​ពេល​អង្គុយ​ជជែក​លេង ខណៈ​ដែល​ស្ត្រី​រងគ្រោះ​កំពុង​ស្លៀក​ខោខ្លី​លើ​អង្រឹង សម្លឹង​មើល​យូរ​ទៅ ភ្លៅ​សាច់​សខ្ចី ដូច​ទំនង យូរៗ​ទៅ​នឹក​មាន​អារម្មណ៍​ចំណង់​ផ្លូវភេទ ទប់​អារម្មណ៍​លែង​បាន ទាញ​ពូថៅ​ពី​ចង្កេះ​ភ្ជង់​គម្រាម សម្លាប់ ហើយ​ចាប់រំលោភ រហូត​បាន​សម្រេច រួច​គេចខ្លួន​ទៅ​ផ្ទះ​នៅ​ឯ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក មួយ​យប់ ព្រឹក​ឡើង​ស្មានតែ​ពាក្យ​គម្រាម​របស់ខ្លួន នាង​ខ្លាច តាមពិត​បាន​ប្តឹង​ទៅ​សមត្ថកិច្ច ពេល​មក​ធ្វើ​ការងារ​វិញ ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន​តែម្តង ។​

​ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ និង​ផ្អែកទៅលើ​ចម្លើយសារភាព ត្រូវបាន​នគរបាល​ឃាត់ខ្លួន​សាកសួរ​និង​កសាង​សំណុំរឿង នៅ​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×