Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកល្បង​ទើប​ដឹងថា សម្លៀក​បំពាក់ និង​គ្រឿង​លម្អរ​ជាក់ស្តែង​ជា​កត្តា​កំណត់​វណ្ណៈភាព​របស់​មនុស្ស​បច្ចុប្បន្ន​

spot_img

​ដោយ​ចង់​យល់​និង​បញ្ជាក់​ច្បាស់​ពី​ស្ថានភាព​រើសអើង​បែងចែក​វណ្ណៈភាព​សង្គម ពិសេស​ចំពោះ​ជនអនាថា សេដ្ឋី​ម្នាក់ បាន​សាកល្បង​ក្លែង​កាយ​ជា​ជនអនាថា រួច​ចូល​ហាង McDonald’s មួយ​។ គួរ​បញ្ជាក់​បន្ថែមថា ស្ត្រី​រូប​នេះ​ឈ្មោះ Coby Persin គាត់​ជា​អ្នកបង្កើត Youtube ឆា​ណែ​ល​ដ៏​ល្បីល្បាញ​មួយ​ដាក់​ឈ្មោះ​លោក​តែម្តង​។​

​ក្នុង​សម្លៀកបំពាក់​ជា​ជន​អានា​ថា ស្លៀកខោ​រហែក ស្ពាយ​ថង់​សំរាម​មួយ លោក​បាន​ដើរចូល​ទៅ​ក្នុង​ហាង​នោះ​រួច​សួរ​អ្នកបម្រើ​ថា ៖ “​តើ​អ្នក​អាច​ជួយ​ខ្ញុំ​និង Ronaldo មិត្ត​របស់ខ្ញុំ​នៅ​កន្លែង​អង្គុយ​មួយ​បាន​ដែរឬទេ​? ហើយ​ពួក​ខ្ញុំ​សុំ​មើល​មី​នុយ​ផង​?”​។ បុគ្គលិក​បម្រើការ​បាន​បដិសេធ​ភ្លាមៗ​ថា ៖ “​សុំ​ទោស​លោក ពួក​ខ្ញុំ​ពុំ​អាច​… ព្រោះ​អ្វីៗ​នៅ​ទី​នេះ​ពិតជា​ថ្លៃ​ណាស់​ចំពោះ​អ្នក​!”​។​

Coby ពោល​បន្ត ៖ “​តើ​លោក​អាច​ឲ្យ​ខ្ញុំ​មើល​មី​នុយ​បាន​ដែរឬទេ​?”

​អ្នកបម្រើ​ឆ្លើយ ៖ ពួក​ខ្ញុំ​ពុំ​អាច​បម្រើ​លោក​បាន​ទេ​!

Coby ៖ “​ប៉ុន្តែ​ខ្ញុំ​មាន​លុយ​ណា​!”​។​

​អ្នកបម្រើ ៖ “​តើ​លោក​អាច​ទៅ​វិញ​បាន​ហើយ​ឬ​នៅ​?”​។​

Coby ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ព្រោះ​នឹក​ស្មាន​ពុំ​ដល់ គាត់​បាន​យក​ទូរស័ព្ទ​របស់​ខ្លួន​ដើម្បី​សុំ​អ្នកជំនួយ​។ ខណៈ​ពេល​ជាមួយគ្នា​នោះ អ្នកបម្រើ​និយាយ​បន្ថែមថា ៖ “​លោក​អាច​ហៅ​ទូរស័ព្ទ​ក្រោយ​ពី​ចេញផុត​ពី​ហាង​របស់​យើងខ្ញុំ​!”​។​

​ប៉ុន្មាន​នាទី​ក្រោយមក Ronaldo ដែល​ជា​មិត្តភក្តិ​របស់ Coby ក៏​បាន​បើក​ឡាន Rolls-Royce ដ៏​ទំនើប​មកដល់​។​

​បន្ទាប់​មក​គាត់​ក៏​បើក​គូទ​ឡាន​យក​កាបូប​មួយ​ចេញ​ហុច​ឲ្យ Coby​។​

​នៅ​ខាង​ក្នុង​កាបូប​ស្បែក គឺ​សុទ្ធសឹង​ជា​សាច់ប្រាក់​សុទ្ធ​។ Coby បាន​បើក​កាបូប​ហើយ​និយាយ​ទៅកាន់​អ្នកបម្រើ​ថា ៖ “​ឃើញ​ទេ​ខ្ញុំ​ក៏​ជា​អ្នក​មាន​លុយ​។ លោក​ពុំ​គួរ​វាយតម្លៃ​អ្នកដទៃ ដោយ​គ្រាន់តែ​សម្លឹង​មើល​សភាព​ខាង​ក្រៅ​របស់​ពួកគេ ខ្ញុំ​អាច​ទិញ​យក​ហាង​នេះ ហើយ​បណ្តេញ​លោក​ចេញ​។ ថ្ងៃ​នេះ​ចាត់ទុកថា លោក​នៅ​មាន​សំណាង​ទៅ​ចុះ​!”​។​

​ចុងក្រោយ Coby ងាក​មក​និយាយ​ជាមួយ​មិត្ត​របស់ខ្លួន តោះ​យើង​នាំគ្នា​ទៅ​ញ៉ាំ ប៊ិ​ស្តេក​! ខណៈ​ពេល​អ្នក​បម្រើ​បាន​ឈរ​ទ្រឹង​មួយកន្លែង​។​

​រឿងរ៉ាវ​ទាំងអស់​ត្រូវបាន Coby ថត​រួច​បង្ហោះ​លើ​បណ្តាញ Youtube ដើម្បី​បញ្ជាក់​ថា សង្គម​បច្ចុប្បន្ន​ពិតជា​មាន​រឿង​អយុត្តិធម៌​ច្រើន ពិសេស​គឺ​ការរើសអើង បែងចែក​វណ្ណៈភាព​ក្នុងសង្គម​៕

spot_img
×