Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខូចខាត​ស្រាល-ធ្ងន់ ​ផ្ទះ​១០​ខ្នង​,​សាលារៀន​១​ខ្នង ដោយសារ​ភ្លៀង​កក់ខែ​នាំ​ខ្យល់​កន្ត្រាក់​មក​ជាមួយ​នៅ​ម៉ាឡៃ

spot_img

បន្ទាយមានជ័យ ៖ ភ្លៀង​កក់ខែ​នាំ​ខ្យល់​កន្ត្រាក់​មក​ជាមួយ​នៅ​ម៉ាឡៃ បង្ក​ខូចខាត​ផ្ទះ​១០​ខ្នង​,​សាលារៀន​១​ខ្នង កាលពី​ម៉ោង​៤​ប្លាយ​ល្ងាច ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័័យ​អោយ​ដឹង​យប់​ថ្ងៃ​ទី​៦​មីនា​ថា​ ៖ ភ្លៀង​កក់ខែ មាន​ខ្យល់ព្យុះ​កន្ត្រាក់​បក់បោក​យ៉ាងខ្លាំង​មក​ជាមួយ​នៅ​ភូមិ​ថ្មី និង​ភូមិ​ជិតខាង​នៃ​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជយ័បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​ស្រាល និង ធ្ងន់​១០​ខ្នង របើក​សាលារៀន​មួយ​ខ្នង​ផង​។​

​លោក​បន្តថា កងកំលាំង​នគរបាល​ចម្រុះ​រាប់សិប​នាក់​បាន​ចុះ​ជួយ​សង្គ្រោះ​និង​សម្រួល​ជម្រក​បណ្តោះអាសន្ន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ហើយ​។​

​ចំណែក​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការ​ស្តីទី​កងពលតូច​ថ្មើរជើង​លេខ​៥១ វិញ​អោយ​ដឹង​នៅ​យប់​ដដែល​ថា : ក្នុង​គ្រោះ​ធម្មជាតិ​នេះ ពេ​កំលាំង​អន្តរាគមន៍​របស់​កង​ពល​តូច​ថ្មើរជើង​លេខ​៥១ កំពុង​ជួយ​ពលរដ្ឋ​ដូចជា​សម្រួល​ទី​ជ្រក​ស្នាក់​បណ្តោះ​អាសន្នុ កាត់​ដើមឈើ​រលំ រើ​រៀប​សំណង់ផ្ទះ​ខូចខាត​ជាដើម​៕ ដោយ ៖ បន្ទាយ​

spot_img
×