Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រេ​ស៊ីល ៖ ចោរ​ប្លន់​ដ៏​ព្រហើន ហ៊ាន​ចូល​ប្លន់​លុយ​ក្នុង​យន្តហោះ​អស់ ៥​លាន​ដុល្លារ ដោយ​ប្រើ​ពេល​ត្រឹម​…៦​នាទី​!

spot_img

​ប្រភព័ត៌​មានពី Interfax នៅ​ថ្ងៃ​ទី​៦ មីនា ម្សិលមិញ​នេះ បាន​ដកស្រង់​ប្រភព​ពី​ប៉ូលិស​ឲ្យដឹងថា ក្រុមចោរប្លន់​១​ក្រុម បាន​ប្លន់​បាន​លុយ​៥​លាន​ដុល្លារ​ពី​ក្នុង​យន្តហោះ​ដឹកជញ្ជូន​១​គ្រឿង​។​

​ករណី​នេះ​កើតឡើង​នៅ​ព្រលានយន្តហោះ ជិត​ទីក្រុង Sao Paulo -​ប្រេ​ស៊ីល ហើយ “​ជនរងគ្រោះ​” នៃ​សកម្មភាព​ប្លន់​ខាងលើ យន្តហោះ​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន Lufthansa (​អាល្លឺម៉ង់​)​។ ចំនួន​លុយ​ខាងលើនេះ តាម​គំរោង​គេ​ត្រូវ​ដឹក​ពីប្រេ​ស៊ីល​ទៅកាន់​ប្រទេស​ស្វីស​។​

​តាម NDTV ករណី​ប្លន់​ដ៏​គឃ្លើន​នេះ បាន​ប្រព្រឹត្តទៅ​នៅ​យប់​ថ្ងៃទី ៤ មីនា ហើយ​វា​ដំណើរការ​បាន​យ៉ាង “​រលូន​” ប្រើ​ពេល​ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ ពេល​នេះ​អាជ្ញាធរ នៅ​ពុំទាន់​ចាប់​បាន​ជនសង្ស័យ​ណា​ម្នាក់​ទេ​។​

​ប៉ូលិស​សហព័ន្ធ​បាន​ប្រាប់ថា ៖ ក្រុម​ចោរ​ប្លន់​ខាងលើ បាន​ចូល​មក​កាន់​តំបន់​ស្ថានីយ៍​សេវាកម្ម​ផ្នែក​ទំនិញ​របស់​ព្រលានយន្តហោះ​អន្តរជាតិ Viracopos ហើយ​ប្រើប្រាស់​រថយន្ត​ដឹកជញ្ជូន​អ្នកតូច​មាន​បិទ “​ស្លាក​សញ្ញា​ក្លែងក្លាយ​របស់​ក្រុមហ៊ុន​សន្តិសុខ​អនុញ្ញាត​ឲ្យ​បើកបរ​ក្នុង​ទីលាន​”​។​

​ក្រុមហ៊ុន​យន្តហោះ​ឲ្យដឹងថា ៖ យន្តហោះ​ពួកគេ​ចុះចត​នៅ​ព្រលានយន្តហោះ Viracopos សិន ក្រោយ​ពី​គេ​ធ្វើដំណើរ​ចេញពី​ព្រលានយន្តហោះ Guarulhos នៅ Sao Paulo ដើម្បី​ត្រៀម​យន្តហោះ​ដើរ​ទៅ​កាន់​ទីក្រុង Zurich ប្រទេស​ស្វីស​។​

​ចំនួន​លុយ​ខាងលើ​ត្រូវបាន​ការពារ​ដោយ​ក្រុមហ៊ុន​សន្តិសុខ Brinks ប៉ុន្តែ​ក្រុម​ចោរប្លន់​មាន​គ្នា​៥​នាក់​នោះ បាន​គំរាម​ដល់​ក្រុម​សន្តិសុខ​ទាំងនោះ​មុន​ពេល​ប្លន់​រួច ហើយ​ចាកចេញ​ទៅ ដោយ​ប្រើ​ពេល​មិន​ដល់​៦​នាទី​ផង​។​

​ស្ថានភាព​ឆក់​ប្លន់ កំពុង​មាន​និន្នាការ​កើនឡើង​ខ្លាំង​នៅ​ប្រទេសប្រេ​ស៊ីល​៕ សូ​យ​ន​

 

spot_img
×