Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យក​កេរ្តិ៍​ម៉ែ ធ្វើជា “​ទ្រព្យ​តម្កល់​” ដើម្បី​ខ្ចីលុយ​ពួក​សង្គមងងឹត​

spot_img

​នារី​នៅ​ចិន​ជាង ១០០​នាក់ កន្លងមក​ត្រូវបាន​ក្រុម​ចងការ “​ថ្ងៃ​” ក្នុង​អត្រា​ការប្រាក់​ខ្ពស់​បង្ខំ​ឲ្យ​ស្រាត​ននល​គោក ដៃ​កាន់​អត្តសញ្ញាណប័ណ្ណ​ដើម្បី​ថតរូប នេះ​ជា​ទ្រព្យ​តម្កល់ ប្រសិនបើ​ចង់​ខ្ចី​លុយ​បាន​នោះ​។ file រូបភាព​មួយ​ដែល​មាន​ផ្ទុក​នូវ​រូបភាព​និង​វីដេអូ​អាក្រាតកាយ​របស់​នារី​វ័យក្មេង ១៦៧​នាក់ ត្រូវ​បាន​បង្ហោះ​ឡើងលើ​បណ្តា​គេហទំព័រ​បណ្តាញ​សង្គម​ចិន ហើយ​ពិត​ណាស់​វា​ត្រូវ​បាន​ចែករំលែក​ក្នុង​ល្បឿន “​វិលមុខ​”​។ តាម China Youth Daily, នារី​ទាំង​នោះ​សុទ្ធសឹង​ត្រូវបាន​គេ​បង្ខំ​ឲ្យធ្វើ​បែបនេះ ដោយ​ចាត់ទុកថា​វា​ជា​ទ្រព្យ​តម្កល់​ប្រសិនបើ​ចង់​ខ្ចី​លុយ​បាន​។​

​នារីៗ​ទាំងនោះ​ភាគច្រើន មាន​វ័យ​ពី ១៩-២៣​ឆ្នាំ ហើយ​ជា​និស្សិត​នៅ​តាម​មហាវិទ្យាល័យ​នានា​។ ជន​ទុច្ចរិត​ដែល​ឲ្យ​ខ្ចី​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​ទាំង​នេះ បាន​បង្ខំ​ពួកគេ​ត្រូវ​បញ្ជូន​រូបភាព​អាក្រាតកាយ​ភ្ជាប់​នឹង​ព័ត៌មាន​ឯកជន​ព្រមទាំង​វិធី​ទាក់ទង​នឹង​សាច់ញាតិ​។ នេះ​ជា​រូបភាព​មួយ​សម្រាប់​ពួក​វា​ទារបំណុល​។ ក្នុងករណី​ដែល​នារី​ទាំង​នោះ​ពុំ​ព្រម​សង​ព្រោះតែ​គ្មាន​លុយ ពួកគេ​នឹង​បង្ហោះ​រូបភាព​ព្រម​ទាំង​ខ្សែ​វីដេអូ​ឡើង​បណ្តាញ​សង្គម ព្រម​ជាមួយ​ការបញ្ជូន​ទៅ​ឲ្យ​គ្រួសារ និង​មិត្តភក្តិ​។​

​ការ​ឲ្យ​ខ្ចី​ដោយ​យកការប្រាក់​ខ្ពស់​កំពុង​កើតឡើង​ច្រើន​នៅ​ចិន ព្រោះ​តែ​មនុស្ស​ជាច្រើន​ត្រូវការ​វា​សម្រាប់​ទប់ទល់​នឹង​ការខ្វះខាត​ចៃដន្យ​។ ដើម្បី​បញ្ចៀស​ពី​ការរកឃើញ​ដោយ​អាជ្ញាធរ​ពួកគេ​តែង​ប្រើ​ឈ្មោះ​គេហទំព័រ​ជាអាទិ៍ “​ឲ្យ​ខ្ចី​ផ្លែឈើ​” “​សង​ដោយ​សាច់​” ឬ “​សាច់ក្រក​”​។

​ថ្វី​ត្បិត​ពត៌មាន​នេះ​បាន​ផ្សាយ​ពី​រឿងរ៉ាវ​កើតឡើង​នៅ​ប្រទេស​ចិន​ក្តី ក៏​យើង​សង្ឃឹមថា អាជ្ញាធរ ពិសេស​យុវនារី​ទាំងឡាយ​គួរ​គប្បី​បញ្ចៀស​ឲ្យបាន​នូវ​ទង្វើ​អសីលធម៌​ផ្ទុយ​នឹង​ប្រពៃណី​ស្អាតស្អំ​របស់​ពលរដ្ឋ​ខ្មែរ​យើង​៕ ចន្ទ្រា​

spot_img
×