Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជា​ដើរ​រើស “​អុស ប្រទះ​ឈើ​ងាប់​មែន ៖ កសិករ​ក្រីក្រ​ក្លាយជា​អ្នកមាន ព្រោះតែ​រឿង​មួយ​នេះ​…

spot_img

មិន​ជា​យូរ​ប៉ុន្មាន​មុននេះ កសិករ​២​នាក់​ប្តី​ប្រពន្ធ បាន​នាំគ្នា​ដើរ​រើស​អុស​។ ចៃដន្យ​ពួកគេ​ប្រទះ​ឃើញ​របស់​មួយ​ស្រដៀង​នឹង​ស្បៃ​ក្តោប តែ​ចម្លែក​ត្រង់​ថា សំបក​ខាង​ក្រៅ​របស់​វា​ឡើង​នឹង​តែ​សាច់​ខាងក្នុង​បែរ​ជា​ទន់ៗ​

​ឃើញ​ចម្លែកៗ​បែបនេះ គាត់​នឹង​ភរិយា​បាន​នាំគ្នា​យក​វា​មក​ផ្ទះ​។​

​គាត់​នឹកភ្នក​ថា វា​អាច​ជា​អម្បូរ​ផ្សិត​ពិសេស​អ្វី​មួយ ក៏​ពឹងពាក់​កូនស្រី​ថត​រូបភាព​នេះ បង្ហោះ​ឡើង​បណ្តាញ​សង្គម សង្ឃឹមថា មាន​អ្នកជំនាញការ​ស្គាល់​វា​ច្បាស់​លាស់​។ ចុង​ក្រោយ​វា​ពិតជា​ត្រូវបាន​គេ​បញ្ជាក់ថា នោះ​គឺជា​ផ្សិត​លី​ញ​ជឺ Taiguo Xuing qi yi (​ឬ​លី​ញ​ជឺ​សាច់​)​។​

​ក្រោយ​ពី​អ្នកជំនាញការ​ខាង​ផ្សិត អះអាង ព័ត៌មាន​នេះ បាន​រីកសាយ ហើយ​ចាប់ផ្តើម​មាន​អ្នក​សុំ​ទិញ​ក្នុង​តម្លៃ​ខ្ពស់ ក្នុងនោះ​ខ្ពស់បំផុត​គឺ ៣​លាន​ហាន់ (​ប្រមាណ​ជិត ៦០.០០០​ដុល្លារ​) ប៉ុន្តែ​លោក​បាន​បដិសេធ​។ លោក​ថា ផ្សង​តាម​វាសនា ក្រែង​ណា​បាន​ថ្លៃ​ជាង​នេះ​!៕ លីសា

spot_img
×