Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ក្រើនរំលឹក​សារ​ជា​ថ្មី​ឲ្យ​ក្រសួង​ការងារ អនុវត្តន៍​អនុសាសន៍​សំខាន់ៗ ៩​ចំណុច

spot_img

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​រំលឹក​សារ​ជា​ថ្មី​ផង​ដែរ សូមឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ក្រសួង​ការងារ ត្រូវ​អនុវត្តន៍​នូវ​អនុសាសន៍​សំខាន់ៗ ៩​ចំណុច ដែល​បាន​ដាក់​ចេញ​ទៅ​ឲ្យមាន​ប្រសិទ្ធភាព​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កូនក្មួយ​កម្មករ កម្មការិនី​ចំនួន ១៣.៩៧១​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១១ នៅក្នុង​ខេត្ត​កណ្តាល​។ បច្ចុបប្បន្ន ខេត្ត​កណ្តាល​មាន​រោងចក្រ សហគ្រាស ចំនួន ៤៦២ មាន​កម្មករ​និយោជិត​សរុប​ជាង ១៥​ម៉ឺន​នាក់ ក្នុង​នោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​សរុប​១៦៨ មាន​កម្មករ​និយោជិត​ចំនួន ១៣៤.៣២៣​នាក់​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ​ជា​ខ្លាំង​ចំពោះ​ការអញ្ជើញ​មកជួបជុំ​សំណេះសំណាល​ផ្ទាល់​ជាមួយ​កម្មករ​កម្មការិនី​នៅ​ខេត្ត​កណ្តាល​នាពេលនេះ​។ ការជួបជុំ​ជាមួយ កម្មករ​នៅ​ខេត្ត​កណ្តាល​នេះ​គឺជា​ការជួប​លើក​ទី​២​ផងដែរ ដែល​កាលពី​លើក​មុន​ជួប​នៅ តំបន់​រោងចក្រ 7NG និង​នៅ​ពេល​នេះ​ជួប​នៅ​ទីក្រុង​តាខ្មៅ​ម្តង​។​

​សម្តេ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​គិត​ចាប់ពី​ខែ សីហា កន្លងមក​គឺ​មាន​រយៈ ពេល​ប្រមាណ​៦​ខែ​ហើយ​ដែល សម្តេច​តេជោ បាន​ចុះ​ជួប​បងប្អូន​កម្មករ កម្មការិនី តាម​បណ្តាល រោងចក្រ​នានា​ហើយ​សកម្មភាព​នេះ​នៅ​តែ​ធ្វើ​ជា​បន្តបន្ទាប់​ទៀតហើយ ចាប់តាំងពី​ការដាក់​ផែនការ​ចុះ​ជួប​បងប្អូន​កម្មករ កម្ម​ការ​នី​មក គឺ​សម្តេច​តេជោ បាន​ចុះ​ជួប​កម្មករ​មាន​ប្រមាណ​ជាង ៥០ ម៉ឺន​នាក់​ហើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សម្តេច តែងតែ​ផ្សារភ្ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដូច​ជា​ការ​ផ្សារភ្ជាប់​ជាមួយ បងប្អូន​នៅ​សមរភូមិ បងប្អូន​ប្រជាកសិករ សិស្ស​និស្សិត កីឡាករ​កីឡា​ការ​នី សិល្បករ សិល្បការិនី កម្មករ កម្ម​ការ​នី​ជាដើម​។​ល​។ នៅ​រោងចក្រ​ខេត្ត​កណ្តាល​នេះ កន្លងមក សម្តេច​តេជោ ក៏​ធ្លាប់បាន​ចូលរួម​ដោះស្រាយ​បញ្ហា​រោងចក្រ​ដែល​ថៅកែ​រត់ចោល​ផងដែរ​តាមរយៈ​ការផ្តល់​ជា​សាច់ប្រាក់ ដើម្បី​បើក​ប្រាក់ខែ​ដល់​ក្មួយៗ​កម្មករ​ដែរ​ថៅកែ​រត់​ចោល​នោះ​។

សម្តេច​តេជោ បាន​រំលឹកថា កាលពី​ឆ្នាំ​១៩៩៧ រោងចក្រ សហគ្រាស មានតែ​៦៤​ប៉ុណ្ណោះ ហើយ​មាន​កម្មករ​បំរើ​ការងារ​ត្រឹមតែ ៨២.០០០​នាក់ ក៏​បន្តែ​បច្ចុប្បន្ន​មាន​រោងចក្រ​រាប់រយ និង​កំលាំង​ពលកម្ម​ប្រមាណ​ជាង ១​លាន​នាក់​ហើយ​។ ដោយសារ​តែ​កត្តា​សុខ​សន្តិភាព​ដែល​ធ្វើឲ្យ​វិនិយោគិ​នបរទេស​មានជំនឿជឿ​ជា​ក់មក​លើ​កម្ពុជា​សម្រេ​ច​មក​វិនិយោគ​ក្នុង​ប្រទេស​ដែល​ធ្វើឲ្យ​កូនក្មួយ​ទទួល​បានការងារ​ធ្វើ​ផងដែរ​។ ដូច​ច្នេះ​ដើម្បី​រក្សា​នូវ​សន្តិភាព និង​រក្សា​នូវ​ការងារ​របស់​ក្មួយៗ​កម្មករ កម្ម​ការ​នី​ទាំងអស់ សម្តេច​តេជោ សូម​ឲ្យ​ក្មួយៗ​បន្ត គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​ដើម្បី​ឲ្យសម្តេចបាន​អភិវឌ្ឍ​ន៍ប្រទេស​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​បន្តទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទាំងអស់​រួម​គ្នា​ថែរក្សា​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ព្រោះ​បើ​គ្មាន​សន្តិភាព គឺ​គ្មាន​ការអភិវឌ្ឍន៍​ឡើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​នៅតែ​បន្ត​ធ្វើ​ការអំពាវនាវ​ឲ្យ​ម្ចាស់​រោងចក្រ និង​កម្មករ ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​រាល់​កំហុស​ខុសឆ្គង​ទាំងឡាយ​។​សម្តេច​តេជោ ក៏​បាន​បញ្ជាក់​សារ​ជា​ថ្មី​ទៀត​ថា ក្នុង​រោងចក្រ​មិន​ត្រូវឲ្យមាន បងតូច បងធំ​នោះទេ ហើយ​កម្មករ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ដោយ​យកចិត្តទុកដាក់ និង​រក្សា​ការងារ​ឲ្យបាន គង់វង្ស​។​ក្មួយ​កម្មករ កម្ម​ការ​នី​ត្រូវ​តែ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ហើយ​ចំពោះ​តំណាង​កម្មករ​ដែល​ជា​ប្រធាន​ផ្នែក ប្រធាន​រដ្ឋបាល ត្រូវ​មាន​ការយោគយល់ និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​ត្រូវ​រក​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សម្តេច​នឹង​បន្ត​ដឹកនាំ​ប្រទេសជាតិ​មិនតិច​ជាង ១០ ឆ្នាំ​ទៀត ដើម្បី​ការពារ​សន្តិភាព ការពារ​រោងចក្រ ការពារ​ផលប្រយោជន៍​បងប្អូន​ក​ម្មករ កម្ម​ការ​នី និង​សូម​អោយ​បងប្អូន​ប្រជាពលរដ្ឋ​គាំទ្រ និង​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​កូន​ក្មួយ​កម្មករ កម្មការិនី​ទាំងអស់​ដែល​បាន​គោរព​ស្រលាញ់​សម្តេច​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×