Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​កម្ទេច​ទំនិញ​ក្លែងក្លាយ និង​ខូច​គុណភាព​ជាង​១១​តោន

spot_img

​ភ្នំពេញ ​៖ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​អះអាង​ថា ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព ប្រមាណ​ជាង​១១​តោន ដែល​រឹបអូស​បាន​ពី​លើ​ទីផ្សារ​ដែល​បាន​ចរាចរ​លក់ដូរ នា​ពេល​កន្លង ត្រូវបាន​យក​ទៅ​ដុត​កំទេច​ចោល កាលពី​ព្រឹក​ថ្ងៃទី​៧​ខែ​មីនា​នេះ ។

ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធៀន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានបញ្ជាក់​ថា ទំនិញ​ខូច​គុណភាព ដែល​កម្លាំង​ចម្រុះ​រឹបអូស​បាន មាន​ចំនួន​៦​មុខទំនិញ ដូចជា​ស្រា លេលាប​ស្បែក ថ្នាំពេទ្យ កាហ្វេ ភេសជ្ជៈ និង​គ្រឿងសំអាង សរុប​ចំនួន​ជាង​១០​តោន។​

​លោក លឿង រដ្ឋា អគ្គនាយករង​កាំកុងត្រូល បានបង្ហាញ​ថា ទំនិញ​ដែល​ធ្វើការ​ដុត​កំទេច​ចោល​នេះ គឺ​រឹបអូស​បាន​ពី​ឈ្មួយ​ទុច្ចរិត​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​ទៅ​។ លោក​បាន​បន្តថា នៅ​មាន​ភេសជ្ជៈ​៣០​តោន ដែល​ខូចគុណភាព គ្រោង​នឹង​កំទេច​ចោល​នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​ការ​ដុត​កម្ទេច​ចោល​ផលិតផល​ហាមឃាត់​ជាង​១១​តោន នាពេលនេះ គឺជា​លើក​ទី​២៦​ហើយ ដោយ​ទំនិញ​ទាំងនោះ រួមមាន ថ្នាំពេទ្យ គ្រឿងសំអាង ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​សំបក​វេច​ខ្ចប់ បៀរ​នីឡុង ប្រេង​ម៉ាស៊ីន (HXS FORMULA-1) និង​ស្រា​កែច្នៃ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×