Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អែក មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​នឹង​ទៅ​អា​មេ​រិច ដើម្បី​ប្រាប់​ពី​លទ្ធផល​កិច្ចប្រជុំ​ជាមួយ​នឹង​ ​គីម ជុង​អ៊ុន​

spot_img

មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​ចំនួន ២​រូប ដែល​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ នឹង​ធ្វើដំណើរ​ទៅ​អា​មេ​រិច នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ដើម្បី​ប្រាប់​មន្ត្រី​អា​មេ​រិច​ពី​លទ្ធផល​កិច្ចប្រជុំ​របស់​ពួកគេ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រីរដ្ឋបាល​កូរ៉េខាងត្បូង​។​

​ទោះយ៉ាងណា មន្ត្រី​កូរ៉េខាងត្បូង មិន​បាន​បញ្ជាក់​លំអិត​ពី​ការធ្វើ​ដំណើរ​នោះ​ទេ និង​ថា​តើ​ពួកគេ​នឹង​​ត្រូវ​ជួប​ជាមួយនឹង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ឬ​យ៉ាងណា​។​

​មន្ត្រី​កូរ៉េខាងត្បូង ២​រូប​ដែល​នឹង​ធ្វើដំណើរ​ទៅ​អា​មេ​រិច​នោះ​រួមមាន ប្រធានការិយាល័យ​សន្តិ​សុខ​ជាតិ​ ​លោក Chung Eui-yong ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អា​មេ​រិច និង​លោក Suh Hoon ប្រធាន​ភ្នាក់ងារ​ស៊ើប​ការ​ជាតិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកសម្របសម្រួល​ជាន់ខ្ពស់​​របស់​កូរ៉េ​ខាងត្បូង ជាមួយនឹង​កូរ៉េខាងជើង​។ លោក Chung Eui-yong បាន​និយាយ​កាលពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​មាន​សារ​ពី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ហើយ​លោក​នឹង​បញ្ជូន​សារ​នោះ​តទៅ​​មន្ត្រី​អា​មេ​រិច​។​

​ចំនែក​ក្រសួងការបរទេស​អា​មេ​រិច នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ដែរ បាន​និយាយថា អា​មេ​រិច និង​កូរ៉េខាងត្បូង​នឹង​ធ្វើការ​ពិភាក្សា​ពី​ការរៀបចំ​កិច្ចប្រជុំ​នៅក្នុង​សប្តាហ៏​នេះ ស្តី​អំពី​ការលុបបំបាត់​​អាវុធ​នុយក្លេអ៊ែរ​ជាមួយនឹង​កូរ៉េខាងជើង​។​

​លោក លោក Chung Eui-yong បាន​ដកស្រង​សំដី​ខាង​កូរ៉េ​ខាងជើង​ដោយ​លើកឡើងថា កូរ៉េ​ខាង​ជើង​នឹងមិន​ធ្វើការ​បាញ់​សាកល្បង​នុយក្លេអ៊ែ​រ ឬ​មី​ស៊ី​ល​ទេ ខណៈ​កំពុង​មាន​ការចរចារ​ជាមួយនឹង​សហគម​ន៏​អន្តរជាតិ​។ ជា​ការកត់សម្គាល់ ចាប់តាំងពី​ខែវិច្ឆការ ឆ្នាំ ២០១៧​មក កូរ៉េខាងជើង​មិនដែល​បាន​បាញ់​សាកល្បង​អាវុធ​របស់​ខ្លួន​ឡើយ​។​

​លោក​ថ្លែ​បន្តទៀតថា កូរ៉េ​ខាងជើង​មាន​ឆន្ទៈ​ក្នុងា​ការពិភាក្សា​ជាមួយ​អាមេរិច​ដើម្បី​ធ្វើឲ្យ​ទំនាក់​​ប្រែ​មកស្ថានភាព​ធម្មតា​វិញ​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ថ្លែងថា កូរ៉េ​ខាង​ជើង ​ហាក់​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​ឆន្ទៈ​របស់​ខ្លួន​ក្នុងកា​រ​បញ្ឍប់​ការបាញ់សាក​ល្ប​ង​នុយក្លេអ៊ែរ ​ប្រសិន​ជា​វា​ចរចារ​ពី​បញ្ហា​លុបបំបាត់​នុយក្លេអ៊ែរ​ជាមួយ​អា​មេ​រិច​។ ទោះយ៉ាងណា មន្ត្រី​អា​មេ​រិច​កូរ៉េខាងត្បូង និង​ជប៉ុន​បាន​សម្តែង​ការសង្ស័យ​ពី​កិច្ចចរចារ​នោះ​៕​ សុភ័ក្ត្រ

spot_img
×