Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង រំលឹក​នូវ​ប្រវត្តិ​តស៊ូ និង​ការ​សាមគ្គីភាព​របស់​ស្ដ្រី ដើម្បី​ទាមទារ​សិទ្ធិ​ស្មើគ្នា និង​ឱកាស​ដូចគ្នា​ជាមួយ​និង​បុរស​!

spot_img

​ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ពុធ ០៦​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី អស់លោក លោកស្រី​ជា សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក លោកស្រី តំណាង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ចូលរួម​ជាមួយ​លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង និង​លោកស្រី ពៅ សុភាព ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ និង កងកម្លាំង​ប្រដាប់​អាវុធ​ជា​ស្ត្រី​ក្នុង​ខេត្ត ប្រមាណ ៧០០​នាក់ ។​

​មានប្រសាសន៍​ក្នុង​ពិធី​នោះ លោក​អភិបាលខេត្ត បាន​បញ្ជាក់​អំពី​គោលបំណង​នៃ​ការរៀបចំ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ​គឺ​ដើម្បី​រំលឹក​នូវ​ប្រវត្តិ​តស៊ូ និង​ការ​សាមគ្គីភាព​របស់​ស្ដ្រី ដើម្បី​ទាមទារ​សិទ្ធិ​ស្មើគ្នា និង​ឱកាស​ដូចគ្នា​ជាមួយ​និង​បុរស និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​នានា​ដែល​ស្ដ្រី​សម្រេច​បាន​ទាំង​ក្នុង​ឋានៈ តួនាទី សិទ្ធិ និង​សេរីភាព ក៏ដូចជា​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ហើយ​នៅ​ឆ្នាំនេះ រាជរដ្ឋាភិបាល​បាន​ជ្រើសរើស​យក​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​” ដើម្បី​រំលេច​ឲ្យឃើញ​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់​វប្បធម៌​អហិង្សា ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​គាំទ្រ​ជំរុញ​ឲ្យមាន​ការចូល​រួម​ពី​គ្រប់​ស្ថាប័ន​ទាំង​បុរស និង​ស្ត្រី ដើម្បី​វឌ្ឍនភាព និង​សុខុមាលភាព​សង្គម ដោយ​ធ្វើ​ការទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ និង​តួនាទី​របស់​ស្ត្រី​ក្នុង​ការកសាង​សន្តិភាព និង​វឌ្ឍនភាព​សង្គម ។​

​លោក​អភិបាលខេត្ត ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សមត្ថភាព​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ស្ត្រី​ទាំងអស់​ក្នុង​ខេត្ត ដែល​បាន​ចូលរួម​ចំណែក​នាំ​ឲ្យ​ខេត្ត​មាន​ការអភិវឌ្ឍ​រីកចម្រើន​ឈាន​ឡើង​ជា​លំដាប់ ដែល​អាច​និយាយបាន​ថា “​ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​”​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក ម៉ែន វិបុល ក៏បាន​លើកឡើង​ពី​ការគិតគូរ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​ស្ត្រី​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត ព្រមទាំង​បង្កើត​នូវ​យន្តការ​ជាតិ​គាំទ្រ​ជា​បន្តបន្ទាប់ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ ការពង្រឹង​សិទ្ធិ​ស្ត្រី​ក្នុង​ការទទួល​បាន​ការ​ថែទាំ​សុខភាព ការអភិវឌ្ឍ​សមត្ថភាព ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱកាស​ការងារ ការផ្ដល់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ ការការពារ​ខាង​ផ្លូវច្បាប់ ធ្វើយ៉ាងណា​ឲ្យ​ស្ត្រី​ចៀ​សផុត​អំពី​អំពើហិង្សា​ក្នុង​គ្រួសារ និង​ការជួញដូរ​តាម​គ្រប់​រូបភាព ព្រមទាំង​ការបង្កើន​នូវ​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច និង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​នានា​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។​

​លោក​ម៉ែន វិបុល បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថា​៖ ជាមួយនិង​ការ​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ ក្នុងនាម​អភិបាលខេត្ត​លោក ក៏​បាន​ស្នើ​ដល់​គ្រប់​អង្គភាព​ទាំងអស់​ត្រូវ​ផ្តល់​ឱកាស​ដល់​ស្ត្រី​ក្នុង​ការទទួលបាន​តួនាទី​សមស្រប​ទៅតាម​សមត្ថភាព បទពិសោធន៍ និង​តម្រូវការ​ភារកិច្ច​របស់​អង្គភាព​នីមួយៗ និង​បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ និង​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ស្ត្រី​ទាំងអស់ ឲ្យ​បន្ត​ចូល​រួមចំណែក​ក្នុង​ការថែរក្សា ការពារ​សុខសន្តិភាព និង​កសាង​ប្រទេសជាតិ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត ជាពិសេស ត្រូវ​ចូលរួម​ជួយ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ សាច់ញាតិ ឲ្យក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន អំពើហិង្សា និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា ។

​ជា​ចុងបញ្ចប់ គណៈអធិបតី​ក៏​បាន​ផ្ដល់​កិត្តិយស​ចែក​ជូ​ក​អ្នកចូលរួម​ទាំងអស់ ម្នាក់ៗ​ទទួលបាន​សំពត់​១ សឹង​១ និង​ថវិកា​២​ម៉ឺន​រៀល​ផងដែរ ៕​ វ៉ៃកូ​

spot_img
×