Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ភ្នំពេញ​បាន​បើក​ការប្រកួត​ហើយ​

spot_img

​ភ្នំពេញ​៖ ការប្រកួត​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់ Tiger Street Football Festival 2018 នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​មាន​រហូតដល់​ទៅ ១១៦​ក្រុម​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​នេះ បាន​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការណ៍​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មីនា​នេះ នៅ​បវិវេណ​សួនច្បារ​មុខ​សាលម​ហោ​ស្រពកោះ​ពេជ្រ​។ ថ្លែង​ក្នុង​ពិធី​បើក លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី​៦​ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​ក្នុង​ការផ្តល់​ឱកាស​ដល់​ប្អូនៗ​យុវជន​ដែល​ស្រលាញ់​កីឡា​បាល់​បញ្ចេញ​សមត្ថភាព ប្រកួតប្រជែង​ដណ្តើម​ពាន់រង្វាន់​។ ហើយ​ជា​ធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ សហព័ន្ធ​កីឡា​បាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើក​ការគោរពវិន័យ ហើយ​សង្ឃឹមថា​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា លេង​ដោយ Fair Play គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នក​រៀបចំ​កម្មវិធី​។​

​ទន្ទឹម​នឹង​នោះ​ផង​ដែរ លោក Moon Yoo នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បាន​មានប្រសាសន៍ថា Tiger Street Football Festival ២០១៨ បាន​វិលត្រឡប់​មក​វិញ​ហើយ មិនតែប៉ុណ្ណោះ​ព្រឹត្តិការណ៍​កាន់តែ​ធំ​ជាង​មុន និង​មាន​មណ្ឌល​ប្រកួត​រហូតដល់​៨​ទីតាំង ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ​ជាង​៥០០​ក្រុម កីឡាករ​សរុប​ជាង ៣៥០០​នាក់ និង​មាន​ប្រាក់រង្វាន់​ដ៏​ច្រើន​សរុប ៥០.០០០​ដុល្លារ​។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ និង​មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​។ សូម​កីឡា​ករទាំង​បញ្ចេញ​សមត្ថភាព​ឲ្យអស់​នៅលើ​ទីលាន​ថៃ​ហ្គ័​រ​នេះ​។​

​សូមបញ្ជាក់​ថា នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ដែល​ជា​មណ្ឌល​ចុងក្រោយ​នេះ គណៈកម្មាធិការ​យក​១២​ក្រុម​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ១០ និង ១១ ខែ​មីនា ឆ្នាំ​២០១៨​នេះ​៕ ដោយ​៖​កូឡាប​

spot_img
×