Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​លី​ខឹ​ឈាង​នាយករដ្ឋមន្ត្រី​ចិន គូសបញ្ជាក់ថា ត្រូវ​ប្រមូល​កម្លាំង​ធ្វើ​កំណែទម្រង់​បើក​ទូលាយ​និង​ច្នៃប្រឌិត​ថ្មី ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ចទទួល​បានកា​រ​អភិវឌ្ឍន៍​ជា​និរន្តរ​ភាព​និង​កែលំអ​ជី​វិភាព​រស់នៅ​របស់​ប្រជាជន​

spot_img

រសៀល​ថ្ងៃ​ទី ៦ ខែ​មីនា លោក លី​ខឹ​ឈាង នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូលរួម​ស​និ្ន​សី​ទ នៃ​គណៈប្រតិភូ​តំណាង​ប្រជាជន​ខេត្ត​ក្វាង​ស៊ី នៃ​មហាសន្និបាត​លើកទីមួយ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ ដើម្បី​ពិនិត្យ​ពិភាក្សា​អំពី​របាយការណ៍​ការងា​រ​រដ្ឋាភិបាល​។​

​ថ្លែង​ក្នុង​ស​និ្ន​សី​ទ លោក​បាន​លើកឡើង​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​របស់​មជ្ឈិមបក្ស​កុ​ម្មុយ​និស្ត​ចិន​ដែល​មាន​លោក ស៊ី​ជីន​ភីង ជា​ប្រមុខ​ស្នូល ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​ជាប្រ​វតិ្ត​សាស្ត្រ និង​មាន​ការផ្លាស់ប្តូរ​ជាប្រ​វតិ្ត​សាស្ត្រ​ផងដែរ​។​

​ដោយឡែក​ខេត្ត​ក្វាង​ស៊ី​ទទួលបាន​ស្នាដៃ​ក្នុង​ការអភិវឌ្ឍ​ដែល​បាន​មក​ដោយ​មិន​ងាយ​និង​មាន​តម្លៃ​ពន់ពេក​ដែលមាន​សូចនាករ​សេដ្ឋកិច្ច​សំខាន់ៗ​ខ្ពស់ជាង​មធ្យមភាគ​របស់​ទូទាំង​ប្រទេស​។ ឆ្នាំនេះ ភារកិច្ច​ធ្វើ​កំណែទម្រង់​និង​អភិវឌ្ឍ​នៅតែ​មាន​ឧបសគ្គ​ធំៗ​ជាច្រើន ពួក​យើង​ត្រូវ​អនុវត្ត​យ៉ាង​ប្រាកដប្រជា​នូវ​ស្មារតី​នៃ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី ១៩​ឲ្យបាន​ល្អ ចាត់ទុក​គំនិត​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក​ស៊ី​ជីន​ភីង ជា​គោលការណ៍​ណែនាំ ព្រម​និង​អនុលោម​តាម​សំណូមពរ​ធ្វើ​ការអភិវឌ្ឍ​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់ ខំប្រឹង​រិះរក​វិធីសាស្ត្រ​ល្អ​សម្រាប់​ការអភិវឌ្ឍ និង​ផ្តោត​សំខាន់​ទៅលើ​ប្រសិទ្ធភាព​ជាក់ស្តែង​នៃ​ការអភិវឌ្ឍ ក៏ដូចជា​រៀបចំ​និង​ចាត់ចែង​ការងារ​គ្រប់​ផ្នែក​ឲ្យបាន​ល្អ ដើម្បី​រក្សា​កំណើន​ដោយ​នឹងនរ ជំរុញ​កំណែទម្រង់ កែសម្រួល​រចនាសម្ព័ន្ធ ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​និង​បង្ការ​ហានិភ័យ​ជាដើម​៕ ដោយ ៖ CCFR

spot_img
×