Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ប្រឈម​បញ្ហា​មួយចំនួន គយរ​នឹងនរ​ដោះស្រាយ នោះ​អ្នកនឹង​ជម្នះ​បាន​ឧបសគ្គ​។ លុយកាក់ ត្រូវ​ចេះ​សន្សំសំចៃ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូព្រេង​។ សុខភាព ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន ពុំ​ជួប​ឧបសគ្គ​អ្វី​ទាំងអស់​។ លុយកាក់ គួរ​កែប្រែ​ឲ្យបាន​ប្រសើ​ររាល់​ទំនាក់ទំនង​ទាំងឡាយ​នោះ​ទើប​ហិរញ្ញវត្ថុ​មាន​ភាពប្រសើរឡើង​។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល​។ សុខភាព ល្អ​គួរ​ទទួល​ទាន​ទឹក​ឲ្យបាន​ច្រើន ចៀសវាង​ចំណី​ត្រជាក់​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​ខាល ៖ ការងារ មិនគួរ​តឹងរ៉ឹង​ហួស​ក្នុង​ការងារ ចូ​រលៃ​ឲ្យ​មាន​ពេល​សប្បាយរីករាយ​ខ្លះ​ដើម្បី​បញ្ចៀស​ស្ត្រេ​ស​។ លុយកាក់ ល្អ​ប្រសើរ​ត្រូវ​បាន​សាច់ញាតិ​ក្នុង​គ្រួសារ​ជួយ​ជា​លុយកាក់​។ មនោសញ្ចេតនា រីកចម្រើន​ល្អ​មាន​ភាពកក់ក្តៅ​។ សុខភាព ល្អ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​, ខៀវ​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​ថោះ ៖ មនុស្ស​ឆ្នាំថោះ​តែង​មាន​ស្មារតី​សង្វាត​រៀនសូត្រ សកម្ម​ម្ចាស់ការ ក្នុង​ការងារ ហេតុ​នេះ​ក្លាយជា​មនុស្ស​លេចធ្លោ​បំផុត ក្នុង​ក្រុមហ៊ុន​។ លុយកាក់ អាច​បញ្ចេញ​ទុនវិនិយោគ​នឹង​ទទួលបាន​ផល​ចំណេញ​ច្រើន​។ មនោសញ្ចេតនា គួរ​ចេញ​ដើរ​កម្សាន្ត​បង្កើត​បរិយាកាស​រ៉ូមែ​នទិ​ក​នឹង​គ្នា​។ សុខភាព ល្អ​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំមមែ​៕

​ឆ្នាំ​រោង ៖ ការងារ គួរ​ដោះស្រាយ​គ្រប់យ៉ាង​ដោយ​ប្រយ័ត្នប្រយែង ចៀសវាង​ធ្លាក់​ចូល​អន្ទាក់​គូសត្រូវ​។ លុយកាក់ ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ កុំឲ្យ​ក្លាយ​ជា​កូនបំណុល​គេ​។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​។ សុខភាព ៖ គួរ​ព្យាយាម​ហាត់ប្រាណ​ឲ្យ​ទៀងទាត់​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​ម្សាញ់ ៖ ការ​មាន​ការប្រែប្រួល​ច្រើន គួរ​សម្រួល រៀបចំ​ឡើង​វិញ​។ លុយកាក់ ត្រូវដាក់​ឲ្យ​ម៉ត់ចត់ ប្រយ័ត្ន​មាន​អ្នក​បន្លំ​លួច​។ មនោសញ្ចេតនា កើត​មាន​ការឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច​។ សុខភាព យកចិត្តទុកដាក់​ដល់​បេះដូង តម្រង​នោម​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​មមី ៖ ការងារ ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល បញ្ហា​គ្រប់យ៉ាង សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​ជោគជ័យ​។ លុយកាក់ គួរ​កែប្រែ​ឲ្យ​ប្រសើរឡើង​នូវ​រាល់​ទំនាក់ទំនង​ដើម្បី​បង្កើត​ឱកាស​មាន​ប្រយោជន៍​សម្រាប់​វិនិយោគ​។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ចេះ​អំណ​ត់ អត់ធ្មត់ នោះ​ទើប​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​។ លុយកាក់ មានឱកាស​ទិញ​បាន​របស់​ល្អ តម្លៃថោក​។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​។ សុខភាព គួរ​រក្សា​ទម្លាប់​ទទួលទាន​ឲ្យបាន​ត្រឹមត្រូវ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​, បៃតង​។ អ្នក​យក​អាសា​ឆ្នាំ​៕

​ឆ្នាំ​វក ៖ ការងារ ល្អ​ឆ្នើម ត្រូវបាន​គ្រប់គ្នា​វាយតម្លៃ​ខ្ពស់​។ លុយកាក់ ត្រូវ​ចេះ​វិភាគ​ឲ្យ​ល្អិតល្អន់​ចំពោះ​ព័ត៌មាន​ហិរញ្ញវត្ថុ​ដែល​បាន​ទទួល ទើប​អាច​បញ្ចៀស​ការខាតបង់​។ មនោសញ្ចេតនា រីកចម្រើន​ឡើង មាន​ឱកាស​បាន​កសាង​គ្រួសារ​មួយ​ដ៏​កក់ក្តៅ​។ សុខភាព ប្រយ័ត្ន​ក្នុងការ​ទទួលទាន​អាហារ​។ ទិស​នាំ​លាភ​ទិស​ឦសាន្ត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំ​រកា ៖ ការងារ មាន​អ្នក​ចង់​ព្យាបាទ រុកគួន​អ្នក​ពី​ក្រោយខ្នង ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​មែនទែន​។ លុយកាក់ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី​។ មនោសញ្ចេតនា ត្រូវ​ចេះ​ស្តាប់​យោបល់​គូស្នេហ៍​ជាង មិន​ត្រូវ​ចចេស​ធ្វើ​អ្វី​តាមតែ​ចិត្ត​ខ្លួនឯង​។ សុខភាព យកចិត្តទុកដាក់​ដល់​ប្រព័ន្ធ​ដង្ហើម​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំវក​៕

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​អួតអាង​លើក​កម្កើងខ្លួន ដែល​នឹងរង​ការរិះគន់​មិន​ពេញចិត្ត​ពី​គ្រប់​មជ្ឈដ្ឋាន​។ លុយកាក់ ៖ ចំណាយ​ត្រូវឲ្យ​តុល្យភាព​ជាមួយ​នឹង​ចំណូល​។ មនោសញ្ចេតនា​រីកចម្រើន​ល្អ ប្រសើរ​។ សុខភាព គួរ​មាន​ពេល​សម្រាក​លំហែកាយ ទើប​មិន​តានតឹង​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ ការងារ គួរ​ប្រមូលផ្តុំ​ធ្វើ​ការងារ​ខ្លួនឯង កុំ​លូកលាន់​រឿង​អ្នក​ដទៃ​។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​រក​ចំណេញ​។ មនោសញ្ចេតនា គួរ​មាន​ការជឿជាក់​គ្នា ក្នុង​រឿង​មនោសញ្ចេតនា ទើប​ទំនាក់ទំនង​រវាង​អ្នក​ទាំង​២​មិន​ប្រេះឆា​។ សុខភាព យកចិត្តទុកដាក់​ដល់​តម្រងនោម​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕​

spot_img
×