Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាសនា​របស់​បណ្តា​ប្រទេស​នៅលើ​ខ្សែក្រវ៉ាត់ និង​វិថី​របស់​ចិន ៖ វាល​ល្បាប់​បំណុល​ងាយ​ធ្លាក់ចុះ តែ​ពិបាក​រើខ្លួន​ចេញ​វិញ​?

spot_img

​ការសិក្សា​ថ្មី​មួយ​ឲ្យដឹងថា ផែនការ “​បូក​បញ្ចូល​” ទឹកប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​បណ្តា​ការដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា កំពង់ផែ ផ្លូវដែក និង​គម្រោង​ដទៃ​ទៀត​របស់​ចិន​នៅ​ដែនដី​គោ​កនា​ទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក អាច​បណ្តាល​ឲ្យ​ពួក “​កូន​បំណុល​” ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​វិបត្តិ​បំណុល​គ​រលើ​បំណុល នា​អនាគត​យ៉ាងខ្លី​ខាងមុខ​នេះ​។

ការសិក្សា​មួយ​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍសក​ល​លោកដែ​ល​ជា​អង្គការ​ប្រឹក្សា​ពុំ​យក​កម្រៃ​នៅ​អាមេរិក​ឲ្យដឹងថា បណ្តា​ខ្ទង់​ប្រាក់កម្ចី​របស់​ចិន​សម្រាប់​អនុវត្ត​គំនិត​ច្នៃប្រឌិត​ខ្សែក្រវ៉ាត់​និង​វិថី “​ពិតជា​បង្កើន​ហានិភ័យ​នៃ​ការកើតឡើង​វិបត្តិ​បំណុល​” របស់​ប្រទេស ៨​រួមមាន ៖ Pakistan, Montenegro, Djibouti, Kyrgyzstan, ឡាវ , Maldives, មុង​ហ្គូ​លី និង Tajikistan លោក John Hurley ដែល​សមាជិក​ក្រុម​ស្រាវជ្រាវ​ខាងលើ​សន្និដ្ឋានថា ៖ ខ្សែក្រវ៉ាត់​និង​វិថី បាន​នាំ​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ នោះ​គឺ​ហិរញ្ញវត្ថុ​និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ក៏​ប៉ុន្តែ​រូបភាព​ឲ្យ​ខ្ចី​របស់​ចិន​ប្រាកដជា​ពុំ​សន្យា​នាំមក​នូវ​រឿង​អ្វី​ដែល​ល្អ​ឡើយ​”​។​​

​គំនិត​ច្នៃប្រឌិត​ខ្សែក្រវ៉ាត់​និង​វិថី របស់​ចិន​

​ក្រុម​ស្រាវជ្រាវ​បាន​ប្រឹងប្រែង​គណនា ប៉ុន្តែ​មាន​ការលំបាក​លើ​បញ្ហា​តួលេខ​ដែល​ចិន​ពុំ​ធ្វើ​ការប្រកាស​ជា​សាធារណៈ​។ ប៉ុន្តែ​តាម​ឯកសារ នៅ​ប្រទេស Djibouti ទឹកប្រាក់​៨២% របស់​ប្រទេស​នេះ​ទទួលបាន​ពី​ប្រាក់កម្ចី​បរទេស​។ ចំណែក​បំណុល​ចិន​នៅ Kyrgyzstan បាន​កើនឡើង​ពី ៣៧% នៅ​ចុងឆ្នាំ​២០១៦ និង​កើនឡើង​ដល់ ៧១% ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៀត ព្រោះ​តែ​បណ្តា​គ្រោងការណ៍​ចំណុះ​គំនិត​ច្នៃប្រឌិត​ខ្សែក្រវ៉ាត់​និង​វិថី កំពុង​ត្រូវបាន​សាងសង់​នៅ​ប្រទេស​នេះ​។ ពួកគេ​មាន​កង្វល់​យ៉ាងខ្លាំង​ដោយ​ហេតុ​បានឃើញ​ឧទាហរណ៍​ថ្មី​បំផុត​នៅ​ប្រទេស​ស្រីលង្កា កាលពី​ឆ្នាំទៅ​មិញ​។ នោះ​គឺ​ប្រទេស​នេះ​បាន​យល់ព្រម​ឲ្យ​ចិន​ជួល និង​ត្រួតត្រា​កំពង់ផែ​ថ្មី​ទើប​សាងសង់​រួច​ក្នុង​រយៈពេល ៩៩​ឆ្នាំ ដើម្បី​ទូទាត់​ជាមួយ​បំណុល ៨០០០​លាន​ដុល្លារ ។ មុន​នេះ​ប៉ុន្មាន​ឆ្នាំ គឺ​នៅ​ឆ្នាំ​២០១១ ចិន​ក៏​ធ្លាប់​បាន​លុប​បំណុល​ឲ្យ Tajikistan ដើម្បី​ប្តូរ​យក​សិទ្ធិ​ត្រួតត្រា​តំបន់​ដែន​ដី​មាន​ជម្លោះ​នឹង​គ្នា​។​

​ពិសេស​បំផុត​នោះ ចិន​តែង​ប្រើប្រាស់​វិធី​ដោះស្រាយ​ផ្សេងៗ​ពី​គ្នា​ចំពោះ “​កូន​បំណុល​” ដោយ​ពុំ​មាន​គោលការណ៍​ជាក់លាក់​ដូចជា “​គោលការណ៍​នាំ​ផ្លូវ​” ដែល​ត្រូវបាន​ដោះស្រាយ​បញ្ហា​បំណុល​របស់​មូលនិធិ​រូបិយប័ណ្ណ (IMF) ឬ​ធនាគា​ពិភពលោក (WB) ។​

​ការសិក្សា​នេះ​បាន​បូកសរុប​ថា គួរ​ណាស់​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​គ្រោងការ​ខ្សែក្រវ៉ាត់​និង​វិថី​របស់​ចិន​ទទួលបាន​ការជំរុញឲ្យ​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​ប្រទេស​នោះ​ហាក់ដូចជា​ត្រូវ “​ដើរ​ថយក្រោយ​” ពេល​ដល់​វេលា​ត្រូវ​សង​បំណុល​នោះ​៕​ សូយន

spot_img
×